ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស CNN ដែលទើបតែបានចេញផ្សាយ កាលពីវេលាមុននេះបន្តិចអោយដឹងថា
នៅឯសហរដ្ឋឯណោះវិញ ពោលគឺនៅក្នុងរដ្ឋ Oklahoma កាលពីរាត្រីថ្ងៃច័ន្ទ ព្យុះ
tornado ដែលមានកំពស់ ដល់ទៅជាង ៣ ម៉ែត្រ បានបោកបក់មកលើរដ្ឋមួយនេះ
ដែលបានសម្លាប់មនុស្ស ដល់ទៅ ៥១ នាក់ ដែលនៅក្នុងនោះ មានសិស្សសាលា
បឋម៧ នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា អំឡុងពេល នៃការកើតមានឡើង នូវគ្រោះធម្មជាតិ មួយនេះ
សិស្សសាលាបឋម ៧៥ នាក់ និង បុគ្គលិកមួយចំនួនផ្សេងទៀត បានប្រមូលម្តុំគ្នា
យ៉ាងណែនតាន់តាប់នៅនឹងមួយកន្លែង ។ យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល
បានគូសបញ្ជាក់បន្ថែម អោយដឹងផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ពីសំ
ណាក់មន្រ្តី មានសមត្តកិច្ចប្រចាំតំបន់ ដោយធ្វើការរុករកជនរងគ្រោះ ដើម្បីធានា
អោយបានថាតួរលេខនៃអ្នកស្លាប់បាត់បង់ជីវិត អាចនឹងកើនឡើងជាងនេះ។
គួររំឭកផងដែររថា គ្រោះធម្មជាតិ ខ្យល់ព្យុះ tornado ត្ រូវបានព័ណ៌នាអោយដឹងថា
ជាខ្បល់ព្យុះមានឥទ្ធិពលខ្លាំងបំផុត ដែលមានកំពស់ខ្ពស់ដល់ទៅជាង ៣ គីឡូម៉ែត្រ
និងមានល្បឿនដល់ទៅ ២៦៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលជាហេតុធ្វើអោយផ្ទះ
រាប់រយខ្នង ត្រូវបានរងការខូចខាត និងសម្លាប់មនុស្ស ៥១ នាក់ផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN