ព័ត៌មានអន្តរជាតិ ៖ ការវះកាត់សាកសព លោក Kim Jong Nam ដើម្បីធ្វើកោសល្យវិច័យនោះ បាន រួចសព្វគ្រប់ហើយ ក្រោយសពរបស់លោក ត្រូវបានគេលួចលបសម្លាប់ដោយអាថ៍កំបាំងបំផុត កាល ពីពេលថ្មីៗនេះ ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថាលោក Kim Jong Nam បានស្លាប់បាត់បង់ជីវិតនៅថ្ងៃច័ន្ទ ដើមសប្តាហ៍ នេះក្រោយពីត្រូវបានគេបំពុលឲ្យស្លាប់ ខណៈកំពុងតែអង្គុយរង់ចាំដើម្បីធ្វើការហោះហើរនៅព្រលាន យន្តហោះទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ។ ប្រភពពីមន្រ្តីប៉ូលីសក្នុងស្រុកអោយដឹងថា ស្រ្តីម្នាក់ នឹងលេចមុខចំពោះមុខតុលាការនៅថ្ងៃព្រហស្បត្តិ៍ ខណៈស្រ្តីទី ២ ត្រូវបានចាប់ឃាត់ខ្លួន ហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់ សង្ស័យថាជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Kim Jong Nam ។
យ៉ាងណាមិញ មានសេចក្តីរាយការណ៍ធ្លាប់បានលើកឡើងឲ្យដឹងថា កូរ៉េខាងជើង គឺជាអ្នកនៅពី ក្រោយខ្នងចារនារី ២នាក់ ដែលបានសម្លាប់លោក Kim តែពុំមានការបញ្ជាក់អះអាង តាមវិជ្ជាជីវៈ នោះទេ ។ ដោយឡែក នៅថ្ងៃព្រហស្បត្តិ៍ ទី ១៦ នេះ កូរ៉េខាងជើង កំពុងតែប្រារព្ធខួបលើកទៅ ៧៥ នៃថ្ងៃកំណើត អតីតមេដឹកនាំរបស់ខ្លួន គីម ជុងអ៊ីល ដែលជាឪពុករបស់លោក គីម ជុងអ៊ុន និងលោក Kim Jong nam ។ គួរបញ្ជាក់ថា លោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះ បានចូលរួមកិច្ចប្រជុំបក្ស កាន់អំណាចរបស់ខ្លួ តែបើយោងតាម ខ្សែអាថ៍ពីសារព័ត៌មានជាតិ កូរ៉េខាងជើង សរបញ្ជាក់យ៉ាង ច្បាស់ថា ទឹកមុខរបស់លោក ហាក់មានសភាពក្រៀមក្រំ ស្របពេលដែលលោក មិនបានលើកដៃ លាកិច្ចប្រជុំ ដូចដែលលោកបានធ្វើជាទម្លាប់ និងសព្វមួយដងនោះទេ ៕
-ក្តៅៗ ស្រ្តី ទី២ សង្ស័យសម្លាប់ លោក Kim Jong Nam នោះ ត្រូវបានចាប់ឃាត់ខ្លួនហើយ ពេលនេះ កំពុង...
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី