ស្ទើរតែមិនគួរអោយជឿ ៖ អាជ្ញាធរ អាកាសចរណ៍ ស៊ីវិល ចេញ សប្តាហ៍ នេះ ចេញសេចក្តីប្រកាស អោយមានការអះអាងអោយដឹងថា បំណែក លោហៈធាតុ ដែល ប្រទះឃើញ ថាបានធ្លាក់ចំរោងចក្រ ទីក្រុងសៀងហៃនោះ គឺជាបំណែក នៃទ្វារយន្តហោះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ពលរដ្ឋបានបង្ហោះ សន្លឹក រូបថត ស្តីពី បំណែកកំទេចកំទី ចូលទៅគណនី Weibo របស់នាង ដោយលើកឡើងជាក់ស្តែង អោយដឹងថា បំណែកកំទេចកំទីធ្លាក់ ចុះមួយនេះ ត្រូវបានរកឃើញ នៅបរិវេណរោងចក្រ មួយកន្លែង របស់ ក្រុមគ្រួសារមិត្តភក្កិរបស់នាង ។ ជាការពិត ងាកក្រឡេកទៅមើល បំណែកកំទេចកំទីដែកធ្លាប់ចុះមក មានរាងត្រីកោណមួយនេះវា មានប្រវែងមិនវែងនោះទេ មិនដល់ ១ ម៉ែត្រផងនោះ ខណៈគេអាចសំគាល់ និង មើលឃើញបាននូវ លេខ serial ក៏ដូចជា ពាក្យមួយឃ្លា "ផលិតនៅប្រទេសកាណាដា" ។
ប្រភពបន្តអោយដឹងថា បំណែក កំទេច កំទី មួយនេះ បាន បញ្ជូន ទៅកាន់ ស្នងការប៉ូលីសសង្កាត់ Songjiang ដើម្បី ធ្វើ ការសិក្សា ។ រដ្ឋបាលអាកាសចរណ៍ស៊ីវិល បានធ្វើការអះអាងអោយដឹងថា បំ ណែកកំទេចកំទីធ្លាក់ចុះ មួយនេះ ពិតជាបំណែក ទ្វារយន្តហោះ ពិតប្រាកដមែន ខណៈក្រុមការងារ ទាំងអស់មានជំនឿជាក់អោយដឹងថា ធ្លាក់ចេញ ពី យន្តហោះ គ្រឿងណាមួយ ដែលបានហោះកាត់ តំបន់កើតហេតុ នាយប់ រំលងអាធ្រាត្រ ថ្ងៃទី ១៣ កក្កដា ។ ជាការពិត ក្រុមមន្រ្តីពាក់ព័ន្ធ កំពុងតែធ្វើ ការសិក្សាស្រាវជ្រាវ ដើម្បីឈានទៅកំណត់អត្តសញ្ញាណ យន្តហោះ ណាមួយដែលហោះកាត់ តំបន់ ខាងលើ នាយប់នោះ ឈានទៅដល់បាត់បំណែកយន្តហោះ មួយចំនួន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណា