CamNews

សុខភាព 

រូបមន្តទេវតា ២យ៉ាង ការពារធ្មេញ មិនឱ្យដង្កូវស៊ី ពុកផុយ (មានវីដេអូ)

ធ្មេញពុកផុយ គឺជាមូលហេតុដ៏ចម្បងដែលបណ្តាល​ឱ្យធ្មេញខូច  ហើយបញ្ញាទាំងនេះ បង្កដោយ
ការទទួលទានចំណីអាហារប្រចាំថ្ងៃរបស់មនុស្សនិងមិនបានសម្អាតធ្មេញឱ្យបានស្អាតល្អ បន្ទាប់
ពីទទួលទានចំណីអាហារទាំងនោះ។ 

ខាងក្រោមនេះ យើងសូមណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិងាយៗ មួយចំនួន អាចព្យាបាល
ការពារធ្មេញឱ្យរឹងមាំ មិនពុកផុយ និងមានសុខភាពមាត់ធ្មេញល្អ។

វិធីទី១៖ សូមយកអំបិលដុំ ២ស្លាបពា្រកាហ្វេ លាយជាមួយនឹងប្រេងម៉ូតាត (mustard oil) ២ស្លាប
ព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ រួចយកម៉ាស្សានៅលើធ្មេញ ទុករយៈពេល ៥នាទី បន្ទាប់មកខ្ពុរមាត់
សម្អាតធ្មេញចេញ ជាមួយនឹងទឹក។

វិធីទី២៖ សូមទឹកក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងអំបិល ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យ  រួច
ខ្ពុរមាត់ ជារៀងរាល់យប់ មុនចូលគេង។ វិធីនេះ នឹងជួយឱ្យការពារធ្មេញលោកអ្នក ឱ្យរឹងមាំ មិន
ពុកផុយ និងមាត់ធ្មេញ មានសុខភាពល្អ៕


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: Health Tooth Decay