ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានស្នើអោយមាន លទ្ធភាព នៃការជ្រៀតចូលយោធារបស់ខ្លួន ទៅកាន់ទឹកដីតំបន់អាស៊ី តាមរយៈ ការពង្រាយសម្បទាយោធា ទៅ កាន់ មូលដ្ឋានយោធា ៨ កន្លែង នៅក្នុងប្រទេសហ្វី លីពីន ក្នុងគោលបំណង ដាក់ពង្រាយនូវ កងកម្លាំងយោធា យន្ត ហោះ ក៏ដូចជា នាវា ជាដើម ខណៈ ជាផ្នែកមួយនៃការជ្រៀតចូលកម្លាំងយោធា ទៅកាន់អាស៊ី ស្របពេលដែល ចិន បានពង្រីកវត្តមាន យោធារបស់ខ្លួន ទៅកាន់សមុទ្រចិន ភាគខាងត្បូង ។
រដ្ឋលេខាធិការ ការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carter នៅក្នុង សេចក្តី ថ្លែង ការណ៍ ក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក ដឹងថា រដ្ឋាភិបាល រដ្ឋធានីវ៉ាស៊ិនតោន បាន ដាក់ចេញ នូវជំហានថ្មី ងាករេ វត្តមានយោធារបស់ខ្លួន ទៅកាន់អាស៊ី ដោយពង្រាយ យោធា ឧទ្ធាម្ភាគ ចក្រ ចម្បាំង និង យន្តហោះ ចម្បាំងចូលទៅក្នុងតំបន់ ។ គួររំឮកថា ការបជ្រៀតចូលកម្លាំងយោធា របស់ខ្លួន ទៅ កាន់ តំបន់អាស៊ី របស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញរួចស្រេចទៅហើយ នៅឯទីក្រុង Darwin ប្រទេស អូស្រ្តាលី ជាទីកន្លែងសម្រាប់ហ្វឹកហ្វើន ។
ហោចណាស់ ទីតាំង ៨ កន្លែង នៅក្នុងប្រទេស ហ្វីលីពីន ត្រូវបានកំណត់លទ្ធភាព ជាទីតាំងអំណោយ ផលដល់មូលដ្ឋានយោធា អគ្គមេបញ្ជាការកងទ័ព ប្រទេសហ្វីលីពីន លោក Gregorio Catapang សរ បញ្ជាក់អោយដឹង តាមរយៈប៉ុស្តិ៍ទូរទស្សន៍ ABS-CBN ។
ប៉ុន្តែហោចណាស់ អាមេរិក ត្រូវបន្តការរង់ចាំរបស់ខ្លួន រង់ចាំទាល់តែ តុលាការកំពូលហ្វីលីពីន អនុម័ត សេចក្តីសម្រេច អនុលោមទៅតាមកិច្ចព្រមព្រៀងយោធា ដែលត្រូវបានគេហៅថា ជា កិច្ចព្រមព្រៀង សហប្រតិបត្តិការ ពង្រីក និង ពង្រឹងការការពារជាតិ ( Enhanced Defense Cooperation Agreement) ចុះហត្ថលេខារួមគ្នា កាលពីឆ្នាំមុន ដោយសមភាគី រដ្ឋាភិបាលទីក្រុង ម៉ានីល និង រដ្ឋាភិបាល ទីក្រុង វ៉ាស៊ិនតោន ក្នុងនោះ សេចក្តីសម្រេច នឹងត្រូវសម្រេចអំឡុងពេលណាមួយ ក្នុងឆ្នាំនេះ ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ៖ ៤ ទីតាំងនៃមូលដ្ឋានយោធា គឺនៅលើកោះ Luzon ជាកោះ ដែលយោធាសហរដ្ឋអាមេរិក និង ហ្វីលីពិន តែងតែ ធ្វើសមយុទ្ធយោធារួមគ្នា ២ ទីតាំង ផ្សេងទៀត នៅភាគកណ្តាលកោះ Cebu និង ២ កន្លែងទៀតនៅភាគខាងលិចកោះ ប៉ាឡាវ៉ាន់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA