ព័ត៌មានអន្តរជាតិ ៖ អ្នកជម្ងឺស្រី ដែលបានវះកាត់ប្តូរសរីរាង្គដល់ទៅ ៥ ជាលទ្ធផលបានផ្តល់
កំណើតដល់កូនស្រីរយៈខ្លួន ក្នុងរយៈពេល ៦ ខែក្រោយ បន្ទាប់ពីបានធ្វើការវះកាត់នៅក្នុងមន្ទីរ
ពេទ្យតែមួយ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយទំព័រ
បរទេស ស្កាយ កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ស្រ្តីដែលជាអ្នកជម្ងឺរូបនោះ មានឈ្មោះថា Fatema Al Ansari ហើយត្រូវ
បានរកអោយឃើញថា កាលពីអំឡុង ៦ ខែមុន នាងត្រូវបានវះកាត់ប្តូរសរីរាង្គដល់ទៅ៥ ដែល
នៅក្នុងនោះ រួមមានដូចជា ៖ ការវះកាត់ប្តូរថ្លើម លំពែង ក្រពះ ពោះវៀន ក៏ដូចជា ពោះវៀនធំ
ផងដែរ។
លើសពីនេះទៅទៀត អ្នកម្តាយវ័យ ២៦ ឆ្នាំរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា នាងពិតជាមា
នអារម្មណ៍រីករាយជាខ្លាំង បន្ទាប់ពីនាងកើតបានកូនស្រី ប្រកបទៅដោយសុខភាពល្អរូបនេះ។
គួររំឭកផងដែរថា នាងក៏ត្រូវបាន ព្យាបាលពីសំណាក់ក្រុមវេជ្ជបណ្ឌិត កាលពីពេលកន្លងទៅ
បន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ និងត្រូវបានរកអោយឃើញថា មានការកកឈាមនៅក្នុងសរសៃ
ឈាមភ្ជាប់ទៅពោះវៀន។
យ៉ាងណាមិញ នាងគឺជាអ្នកជម្ងឺស្រីតែមួយគត់ ដែលអាចផ្តល់កំណើតដល់កូនស្រីរបស់ខ្លួន
បាន ក្នុងចំណោមអ្នកជម្ងឺស្រី ជាង ៦០០ នាក់ ចាប់តាំងពីឆ្នាំ ២០១១ ដែលបានធ្វើការវះកាត់
ប្តូរសរីរាង្គ ៥ ដូចគ្នានោះ ។ ដោយឡែក បើនិយាយពីកូនស្រីតូចរូបនោះវិញ មានឈ្មោះថា
Alkadi Alhayal ខណៈពេលដែលឪពុក ក៏ដូចជាស្វាមី មានឈ្មោះ Khalifa Alhayal ពួកគេ
ទាំង៣ នាក់ជាពលរដ្ឋ រស់នៅក្នុងប្រទេសហ្គាតា៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ