ប្រទេសចិនគឺជាប្រទេសមួយដែលនាំមុខនៅក្នុងការនាំចេញទំនិញទៅលើទីផ្សារពិភព
លោក  ប៉ុន្តែបើយោងតាមរូបភាពមួយចំនួននៅខាងក្រោម  វាមិនស្តែងអោយឃើញថា
ចិនមានគំនិតច្នៃប្រឌិតផ្ទាល់ខ្លួននោះទេ។
ជាការពិតណាស់  នាពេលថ្មីៗនេះ   ប្រទេសចិនបានសាងសង់ស្ពានមួយដែលវាដូចបេះបិទទៅ
និងស្ពាន  Tower  Bridge  នៅក្នុងប្រទេសអង់គ្លេស  ដែលស្ពាននេះត្រូវបានសាងសង់ឡើងនៅ
ខេត្ត   Suzhou   ភាគខាងកើតប្រទេសចិន  តែវានៅតែមិនអាចកាត់បន្ថយអារម្មណ៏អ្នកនឹកស្រុក
បានច្រើនណាស់ណានោះទេ   ពោលគឺ ភ្ញៀវទេសចរណ៏  ក៏ដូចជា  ជនជាតិអង់គ្លេសមួយចំនួន
ដែលបានមកកំសាន្តនៅតំបន់នេះ។
តែអ្វីដែលជាភាពខុសប្លែក   ហើយមិនអាចធ្វើទៅបានដូចសមទ្ធិផលដើមរបស់គេនោះគឺថា ចិន
ខ្វះនូវបច្ចេកទេស ក៏ដូចជាយន្តការ ដែលធ្វើអោយទូក ឬនាវាបើកពីក្រោមស្ពាននេះបាន។ ដើម្បី
អោយជ្រាបកាន់តែច្បាស់ថាតើ  ស្ពាននៅខេត្ត   Suzhou  ភាគខាងកើតប្រទេសចិនមួយនេះ  វា
មានរូបរាងទៅនិងសមទ្ធិផលដើមយ៉ាងណានោះ   សូមតាមដានទស្សនារូបមួយចំនួនដែលមាន
បន្តបន្ទាប់ដូចខាងក្រោម ៖

    ស្ពានដែលដូចទៅនិងស្ពាន Tower  Bridge បានសំកាំងខ្លួននាភាគខាងកើតប្រទេសចិន 

                     Tower  Bridge  សមទ្ធិផលដើមនៅក្នុងប្រទេសអង់គ្លេស 
ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail