បន្ទប់ទឹកគឺជាផ្នែកមួយដ៏សំខាន់សំរាប់មនុស្ស ដែលមិនអាចខ្វះបាន បន្ទាប់ពី ទទួលទានចំណីអាហារ
យ៉ាងតិចណាស់ មួយថ្ងៃ មនុស្សយើង ត្រូវការបន្ទប់ទឹក យ៉ាងហោចណាស់ មួយដង។ ដូច្នេះហើយ
អ្វីដែលអ្នកត្រូវធ្វើនោះ គឺត្រូវចេះថែរក្សាបន្ទប់ទឹកឱ្យមានរបៀបរាបរយ និង មានក្លិនល្អនៅក្រូអូបជាប់
ជានិច្ច។ តើអ្នកមានវិធីណា ដែលអ្នកអាចថែរក្សាបន្ទប់ទឹកឱ្យមានក្លិនស្រស់ស្រាយនោះ?
ខាងក្រោមនេះ យើងសូមណែនាំអ្នក ឱ្យសាកល្បងប្រើប្រាស់នូវវិធីងាយៗ មួយចំនួន ដែលអាចជួយ
ឱ្យបន្ទប់ទឹករបស់អ្នក រក្សាក្លិនបានក្រអូបជាប់ជានិច្ច។
ម្ស៉ៅ baking soda៖ គឺជាប្រភេទម្ស៉ៅម្យ៉ាង ដែលមានតួនាទី យ៉ាងសំខាន់ក្នុងការថែរក្សា និងកំចាត់
ក្លិនមិនល្អ នៅក្នុងបន្ទប់ទឹក និង បង្គន់របស់អ្នក បានយ៉ាងមានប្រសិទ្ធិ និង ជួយឱ្យបន្ទប់ទឹករបស់អ្នក
ពោរពេញទៅដោយបរិយាកាស និង មានក្លិនក្រអូបជាប់ជានិច្ច។
វិធី៖ សូមយកចានគោមមួយ បន្ទាប់មក ចាក់ម្ស៉ៅ baking soda ចូលទៅក្នុងចានគោមថែរក្សាទុកនៅ
ក្នុងបន្ទប់ទឹករបស់អ្នក ទុកនៅត្រង់កន្លែងមួយដែលគ្មានទឹកទៅដល់ ជាការស្រេច។ ប៉ុន្តែ អ្នកធ្វើត្រូវ
ធ្វើការផ្លាស់ប្តូរ ម្ស៉ៅ baking soda នោះជារៀងរាល់ខែម្តង។
ចំណាំ៖ ម្ស៉ៅ baking soda អាចរកទិញបាននៅតាមផ្សារទំនើប។
ទឹកខ្មេះ៖ ក៏ជាឧបករណ៍មួយ ដ៏មានប្រសិទ្ធិភាពផងដែរ ក្នុងការសំអាត និង កំចាត់ក្លិនមិនល្អ នៅក្នុង
បន្ទប់ទឹក។
វិធី៖ សូមយកទឹកខ្មេះសុទ្ធ ឬ លាយជាមួយនឹងទឹកបន្តិច យកមកដុសសំអាតនៅលើឥដ្ឋការ៉ូ នៅក្នុង
បន្ទប់ទឹក ឬបង្គន់របស់អ្នក ឱ្យស្អាត ជាការស្រេច។ ទឹកខ្មេះ មានតួនាទី ជួយសំអាតជាតិកខ្វក់ និងថែ
រក្សាក្លិនបានយ៉ាងល្អ ជួយឱ្យបន្ទប់ទឹក និង បង្កន់របស់អ្នកមានក្លិនស្រស់ស្រាយ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ mdhil.