ភ្នំពេញ ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា បានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមានតារាសម្តែង និងតារាចម្រៀងចំនួន ៤ ដួងចំពោះការស្លៀកសម្លៀកបំពាក់សិចសុីក្នុងកំឡុងពេលសម្តែង ។
អ្នកនាំពាក្យក្រសួង លោក ថៃ ន័រៈ សត្យា បាននិយាយថាក្រសួងបានផ្ញើលិខិតទៅកាន់អ្នកទាំង ៤ ហើយបានបញ្ជាឲ្យពួកគាត់បញ្ឈប់ការស្លៀកសម្លៀកបំពាក់បែបនេះ ក្នុងគោលប្រឆាំងនឹងវប្បធម៌ខ្មែរ ។
ក្នុងចំណោមតារាសម្តែងទាំង ៤ ដួងគឺមានដូចជា តារាសម្តែងស្រី ពេជ្រ អាវីសា, សុខ ស្រីណុច, រតនៈពិសី និងតារាសម្តែងប្រុស លោក អេន ឌី ។
លោកបានមានប្រសាសន៍បន្ថែមទៀតថា "ប្រសិនបើតារាសម្តែងទាំង ៤ ដួងនេះ នៅតែបន្តធ្វើរឿងនេះទៀត ក្រសួងនឹងចាត់វិធានការលើសាលក្រមសីលធម៌ហើយព្យួរឈ្មោះពួកគាត់ពីការសម្តែងមួយរយៈពេល" ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertime