ព័ត៌មានអន្តរជាតិ ៖ ស្រ្តីជាមេផ្ទះម្នាក់ មកពីក្រុង Seremban ប្រទេស ម៉ាឡេស៊ី ពិតជាមាន
ភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញរូបថតរបស់នាង ជាមួយនឹងបុរសម្នាក់
ដោយចៃដន្យ នៅក្នុងគណនីហ្វេសប៊ុកក្លែងក្លាយមួយ ដែលមិនមែនជារបស់នាង នេះបើ
យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន ដែល
ទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។
ស្រ្តីជាមេផ្ទះវ័យ ៣១ ឆ្នាំ ឈ្មោះ Chong បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា នាងបែរ
ជាបានរកឃើញគណនីហ្វេសប៊ុកក្លែងក្លាយមួយ និយាយច្បាស់ថា នាងអាចបម្រើសេវា
កម្មផ្លូវភេទ។
នាងបានបន្ថែមថា គណនីក្លែងក្លាយមួយនេះ មានរូបរបស់នាងដល់ទៅ៨ សន្លឹក បន្ទាប់
ពីបានទាញយកពីគណនីពិតរបស់នាង ។ យ៉ាងណាមិញ ស្វាមីរបស់ស្រ្តីមេផ្ទះរូបនេះ
ឈ្មោះ Xiao វ័យ ៤២ ឆ្នាំ ពួកគេពិតជាមិនអានតាមដានរកឃើញ អ្នកក្លែងបន្លំគណនីរូប
នោះបានទេ បើទោះជារកជំនួយពីអ្នកជំនាញក៏ដោយ។ ដោយឡែក គូស្វាមីភរិយាមួយ
គូនេះ បានដាក់ពាក្យប្តឹងទៅកាន់ប៉ូលីស កាលពីថ្ងៃទី ១៤ ដើម្បីធ្វើការជួយអន្តរាគមន៍
ហើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន