បើតាមប្រភពសារព័ត៌មាន Yourheath ដែលបានចេញផ្សាយកាលពីម្សិលមិញ បាន
អោយដឹងថា មាននារីម្នាក់ដែលមានសម្រស់ស្រស់ស្អាត តែឥលូវនាងបែរជាមានរូបរាង
ដូចជាបុរសពេញលក្ខណៈទៅវិញ។
លើសពីនេះទៅទៀត បើយោងតាមសម្តី ក៏ដូចជាយុវវ័យមួយចំនួនដែលបានលេងប្រព័ន្ធទំនាក់ទំ
នងសង្គម Facebook បានអោយដឹងថា ពួកគេតែងតែធ្វើការតាមដាន ក៏ដូចជាលើកទឹកចិត្តនារី
ម្នាក់ ដែលមានឈ្មោះថា កញ្ញា Elaine Lye ដែលរូបនាងផ្ទាល់គឺជា ម្ចាស់ក្លឹបហាត់ប្រាណមួយ
កន្លែងនៅក្នុងប្រទេសម៉ាឡេស៊ី។
អ្វីដែលជារឿងដែលគួរអោយចាប់អារម្មណ៍ ហើយប្លែកនោះគឺថា ដើមឡើយនាង Lye មានរូបរាង
ជានារី ដែលមើលទៅគួរអោយទាក់ទាញ ពោល គឺមានកំពស់ 1,5 ម៉ែត្រ និង ទម្ងន់ជាង 42 គីឡូ
ក្រាម តែក្រោយមក ខណៈពេលដែលនាងបានក្លាយទៅជាម្ចាស់ក្លឹបហាត់ប្រាណនោះ នាង ក៏
បានប្រែក្លាយរូបរាងដែលមានទៅដូចជាមនុស្សប្រុសទៅវិញ ពោលគឺ មានទម្ងន់ដល់ទៅ 62 គីឡូ
ក្រាម ក្នុងរយៈពេលតែ 2 ឆ្នាំប៉ុណ្ណោះ។
រូបភាព កាលដែលនាង Lye នៅពីក្មេង
លើសពីនេះទៅទៀត ក្រោយពីផ្តល់កិច្ចសម្ភាសន៍ដល់ភ្នាក់ងារសារព័ត៌មាន The New Paper នាង
Lye បាននិយាយបញ្ជាក់បន្ថែមផងដែរថា ៖ ស្របពេលដែលនាងបានធ្វើបែបនេះ ពោលគឺបានធ្វើ
អោយរូបរាងរបស់នាងពីមនុស្សស្រី ហើយបែរមើលទៅហាក់ដូចជាមនុស្សប្រុសពិតៗនោះ គឺនាង
ធ្វើវាទៅបានដោយសេចក្តីពេញចិត្ត និង នាងចង់បាននូវសុខភាពល្អ ជាជាងមានសម្រស់ស្រស់
ស្អាតនិងមិនមានសុខភាពល្អនោះទេ។
គួរបញ្ជាក់ផងដែរថា ស្របពេលដែលនាងធ្វើវាទៅបាន ដោយទទួលបាននូវរូបរាងជាបុរសមាន
មាឌធំ និ ង មានសាច់ដុំផងនោះ នាង Lye និយាយថា ៖ សូម្បីតែសម្លេងរបស់នាង ក៏បានចាប់
ផ្តើមរាងបែកសំឡេងផងដែរ។ ទន្ទឹមនិងពេលនេះដែរ បើយោងតាមសម្តីរបស់នាងជាចុងក្រោយ
ពេលផ្តល់កិច្ចសម្ភាសន៍នោះ នាងបានបញ្ជាក់ថា ទោះបីជានាងមានរូបរាងជាបុរសក៏ពិតមែន តែ
នាងនៅតែមានបេះដូងជានារីដដែល៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Yourhealth