CamNews

កីឡាអន្តរជាតិ 

១ សប្ដាហ៍ទៀត ប៉ាក់ គីអៅ សង្ឃឹមថា Floyd នឹងឆ្លើយតបមកវិញ

ព័ត៌មានកីឡា៖ ការរំពឹងទុកដ៏មុតមាំ របស់ប្រិយមិត្ដ​ដែលចង់មើលឃើញព្រឹត្ដិការណ៍កក្រើក សង្វៀននៃ​ វត្ដ​មានរបស់ ប៉ាក់ គីអៅ នឹង​ Floyd ខណៈដែលចាំបាត់ៗ អស់យៈពេលជាច្រើនសប្ដាហ៍កន្លងទៅហើយ ប៉ុន្ដែ​ពេលនេះ ប៉ាក់ គីអៅ បានបកស្រាយមុខអ្នកសារព័ត៌មានពីទំនុកចិត្ដ រឹងមាំថា សប្ដាហ៍ក្រោយ Floyd នឹង​ឆ្លើយតបនៅសំណើរចុងក្រោយ របស់គាត់ ជាមិនខាន។ 

ប៉ាក់ គីអៅ ក៏មានអារម្មណ៍អន្ទះសារមិនចាញ់ ប្រិយមិត្ដឡើយដោយចង់បង្ហាញពីស្នាដៃរបស់ខ្លួន ផ្ដួលកីឡាករ​មុខលុយម្នាក់នេះ ប៉ុន្ដែការរំពឹងទុកនៅតែបន្ដការពន្យាពេលជាបន្ទាប់​ រហូតពេលនេះ នៅតែមិនទាន់ បានសម្រេចតាមក្ដីបំណងនៅឡើយ ។ កីឡាករបានត្អួញត្អែប្រាប់ដល់អ្នកការសែតថា រូបគាត់តែង​ទាក់ទងទៅកាន់ Floyd ជារឿយៗ ដើម្បីសុំការបញ្ជាក់ ប៉ុន្ដែមិនព្រមឆ្លើយតប មកវិញសោះ​។ ប៉ុន្ដែគាត់នៅ​តែផ្ដល់ក្ដីសង្ឃឹមដល់ ប្រិយមិត្ដដដែលថា ការប្រកួតនៅតែកើតមានប្រាកដមែន ។ 

លោក​ Bob Arum ស្ទើរតែលែងហ៊ានចេញមុខបកស្រាយបង្ហាញ ពីដំណឹងផ្សេងៗទាក់ទងរវាងអ្នកទាំង ពីរ​ហើយ ក្រោយពីសេចក្ដីអំណះអំណាង កន្លងមក មិនដែលចាត់ទុកជារឿង ប្រយោជន៍មួយសោះ​។ 

ប៉ាក់ គីអៅ បានធ្វើការឆ្លើយតបបន្ដទៀតថា មិនយូមិនឆាប់យើងនឹងឆាប់ដឹងលទ្ធផលនៃការសម្រេចចិត្ដរបស់ Floyd នាសប្ដាហ៍ខាងមុខនោះហើយ ហើយនោះគឺជាពេលដែលគាត់សង្ឃឹមយ៉ាងមុតមាំ ។ គាត់មិន​ចង់​ចូលនិវត្ដ ដោយបែបនេះដែរ​ ហើយនេះ គឺជាសំណូររបស់ប្រិយមិត្ដគាត់ដែលតែងតែង សួរគាត់​ជាច្រើនដង​។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingnews24


Tags: boxing news Floyd many Bob arum