CamNews

ព័ត៌មានអន្តរជាតិ 

ប្រ៊ុយណេ ហាមឃាត់​រៀបចំ​បុណ្យ Christmas នៅក្នុង​ប្រទេស​, អ្នក​ល្មើស​ជាប់គុក​៥​ឆ្នាំ

(​ប្រ៊ុយណេ​)៖ ប្រទេស​អ្នកមាន​ដោយសារ​ប្រេង និង​គ្រប់គ្រង​ដោយ​ព្រះ​ចៅ Sultan Hassanal Bolkiah នៅថ្ងៃនេះ បាន​ចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ ហាមឃាត់​ការប្រព្រឹត្ត និង​រៀបចំ​បុណ្យ Christmas នៅ​តាម​ទី​សារ​ធា​រណៈ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន The Sydney Morning Herald នៅ​ថ្ងៃ​ទី​២១​ខែ​ធ្នូ ។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យដឹងថា រដ្ឋាភិបាល​ប្រ៊ុយណេ​មិន​អនុញ្ញាត​​ឲ្យមាន​ការតុ​ប​តែង និង​ស្លៀកពាក់ Santa Claus ព្រមទាំង​ផ្ញើ​កាដូ​នៅតាម​ទី​សារ​ធា​រណៈ​ឡើយ បើ​ជន​ណា​ម្នាក់​ល្មើ​សត្រូវ​ប្រឈមមុខ​នឹងការជាប់​គុក​រយៈពេល៥​ឆ្នាំ​។

​ប្រ៊ុយណេ​ជា​ប្រទេស​មួយ​កាន់សាសនា​ឥស្លាម ដោយ​ក្នុង​នោះ​មានតែ​ជាង ៣០​ភាគរយ​ប៉ុណ្ណោះ ដែល​កាន់សាសនា​ផ្សេងៗ មានដូចជា​ព្រះពុទ្ធ និង​គ្រឹស្គសាសនា​ជាដើម៕​


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Int news Breaking news World news Unt news Hot news Brussel