ព័ត៌មានអន្តរជាតិ ៖ យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 របស់ប្រទេសរុស្ស៊ី សរុប៦គ្រឿង បានវាយ ប្រហារកំទេចទីបញ្ជាការដ្ឋានរបស់ ISIS ដល់ទៅ ២កន្លែង អំឡុងបេសកម្មវាយប្រហារ ប្រឆាំង ISIS ជិតទីក្រុងបុរាណ Palmyra ប្រទេសស៊ីរី នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិ ប្រទេស រុស្ស៊ី ។
ប្រភពបញ្ជាក់ឲ្យដឹងថា ព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ យន្តហោះទម្លាក់គ្រាប់បែក Tu-22M3 របស់ប្រទេសរុស្ស៊ី សរុប៦គ្រឿង បានហោះចេញពីមូលដ្ឋានទ័ពអាកាសយោធា ដើម្បីធ្វើការវាយប្រ ហារប្រឆាំងទៅនឹងក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដែលមានមូលដ្ឋាននៅភាគខាងកើតទីក្រុងបុរាណ Palmyra និងនៅខាងក្រៅក្រុង As-Sukhnah, Arak and At-Taybah ជាដើម ។ ដោយយោងតាមរូប ភាពពីភ្នាក់ងារស៊ើបអង្កេត ការវាយប្រហារផ្លូវអាកាសលើកនេះ បានបំផ្លាញទីតាំង បញ្ជាការដ្ឋាន ២ កន្លែង ក៏ដូចជា កំទេច បណ្តាសព្វវុធសម្រាប់ធ្វើសង្គ្រាម និងបណ្តារថយន្តសម្រាប់វាយប្រហារដូចគ្នា ដែរ ពោលកំទេចខ្ទេចអស់ហើយ នេះបើយោងតាមការគូសបញ្ជាក់បន្ថែមពីក្រសួងការពារជាតិ រុស្ស៊ី។
គួរបញ្ជាក់ថា ក្រៅពីសម្បទា ស៊ើបអង្កេតឆ្លាតវៃ ក្នុងនោះ ក៏រួមមានដូចជា ប្រព័ន្ធផ្កាយរណបដូចគ្នាដែរ ដែលត្រូវបានដាក់ពង្រាយក្នុងកិច្ចការ គាំពារ ក៏ដូចជា គាំទ្រ ដល់ការវាយប្រហារទ័ពអាកាស កំទេច ISIS តាមរយៈកំណត់ និងវាយប្រហារទីតាំងថ្មីៗ អោយចំកន្លែង និងចំពេល ផ្ទាល់តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ