ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ដែលចេញដោយទំព័រសារព័ត៌
មានបរទេស CNN នាវេលាមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ជាលទ្ធផលបេសកម្មរបស់
ភ្នាក់ងារ តាមដានស៊ើបអង្កេត ពិសេស សហរដ្ឋអាមេរិក FBI ត្រូវបានបញ្ចប់ហើយ បន្ទាប់ពី
ចាប់បានជនសង្ស័យ បំផ្ទុះគ្រាប់បែកនៅរដ្ឋ Boston និងបញ្ជូនទៅកាន់មន្ទីរឃុំឃាំង។
គួរបញ្ជាក់ផងដែរថា ព័ត៌មានមួយនេះ វាគឺជាការសាទរមួយពីសំណាក់ប្រជាពលរដ្ឋរស់នៅ
ក្នុងរដ្ឋ Boston បន្ទាប់ពីជនដៃដល់ ស្តិតនៅពីក្រោយការបំផ្ទុះគ្រាប់បែក ត្រូវបានចាប់ឃាត់
ខ្លួន។
ប្រភពសារព័ត៌មានដដែលថា ការចាប់ឃាត់ខ្លួននោះ អាចធ្វើទៅបាន បន្ទាប់ពីមានការតាម
ដានស៊ើបអង្កេតយ៉ាងម៉ត់ចត់ និងឈានទៅដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ដែលកំពុង
តែលាក់ខ្លួន នៅក្នុងទូកមួយគ្រឿង នាទីប្រជុំជន Watertown រដ្ឋ Massachusetts សហរដ្ឋ
អាមេរិក។
យ៉ាងណាមិញ អំឡុងនៃពេលចេញប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យទាំងនោះ ក៏
បានកើតមានឡើងនូវការផ្ទុះអាវុធ បាញ់តទល់ជាមួយនឹងសមត្តកិច្ច ដែលនៅក្នុងនោះ ក៏
បានបាញ់សម្លាប់ជនសង្ស័យពីររូប ក្នុងនោះមានឈ្មោះ Tamerlan Tsarnaev វ័យ ២៦ ឆ្នាំ
ខណៈពេលដែលជនសង្ស័យម្នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ចូនទៅកាន់មន្ទីរឃុំ
ឃាំង គេមានឈ្មោះ Dzhokhar A Tsarnaev វ័យ ១៩ ឆ្នាំ។
Tamerlan Tsarnaev បានស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះអាវុធ
ដោយឡែក ក៏មានការបញ្ជាក់អះអាងផងដែរ ពីសំណាក់ម្តាយមីងជនជាប់ចោទ ឈ្មោះ
Maret Tsarnaeva ពួកគេទាំងពីរនាក់ ជាបងប្អូននិងគ្នា ( Tamerlan Tsarnaev និង Dzh-
okhar A Tsarnaev) ហើយពួកគេបានក្លាយជាពលរដ្ឋស្របច្បាប់ក្នុងរដ្ឋ Massachusetts
នេះ បន្ទាប់ពីបានផ្លាស់ទីលំនៅ ពីប្រទេសរុស្ស៊ី កាលពីអំឡុង ១០ ឆ្នាំមុន ។ លោកស្រី
បន្ថែមថា ថ្មីៗនេះ គេបានក្លាយជាអ្នកកាន់សាសនាម៉ូស្លីម (Muslim) ជ្រុលនិយម ខណៈ
ពេលដែលធ្វើការបន់ស្រន់ (Pray) ដល់ទៅ ៥ ដងក្នុងមួយថ្ងៃ។
លើសពីនេះទៅទៀត ក៏មានការបង្ហោះជា Status នៅក្នុងទំព័រ Twitter ផងដែរពីសំណាក់
មន្រ្តីផ្លូវការប្រចាំរដ្ឋ Boston ដោយបានបញ្ជាក់ថា ៖ ការតាមប្រមាញ់ត្រូវបានបញ្ចប់ ការ
រុករកស្រាវជ្រាវ ក៏រួចរាល់ ភារវកម្ម ក៏ត្រូវបញ្ចប់ផងដែរ ជាលទ្ធផល យុត្តិធម៌ ពិតជាបាន
ឈ្នះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ