CamNews

យល់ដឹង 

វីដេអូដំបូងគេ ដែលអាប់ឡូដនៅលើ Youtube

បើនិយាយពីឈ្មោះ "Youtube" បណ្តាអ្នកលេងអ៊ីនធឺណេតដ៏ច្រើនលើសលប់ សុទ្ធតែបាន
ដឹង និងស្គាល់ទាំងអស់គ្នា ដែលក្នុងនោះមានមនុស្សមួយចំនួនធំតែងតែចូលទស្សនារឿង
វីដេអូភាពយន្ត ខារ៉ាអូខេ វីដេអូផ្សេងៗទៀតជាប្រចាំថ្ងៃផងដែរ។

Youtube ត្រូវបានបង្កើតឡើងនៅខែកុម្ភះ ឆ្នាំ2005 ដោយស្ថាបនិកបីរូបគឺលោក Steve Chen,
Chad Hurley និង Jawed Karim ។ វាគឺជាគេហទំព័រដែលផ្តល់ដល់អ្នកនិយមលេងអ៊ីនធឺណេត
ទាំងអស់អាចទស្សនា, Upload និង Share ឯកសារវីដេអូរបស់ខ្លួនលើអ៊ីនធឺណេត ដោយមិន
គិតថ្លៃ។

តាមរយះការដែលចូលអាប់ឡូដ និងទស្សនាវីដេអូជាច្រើននៅលើ Youtube, តើអ្នកទាំងអស់
គ្នាមានបានដឹងទេថា វីដេអូមួយណាដែលមានវត្តមានដំបូងគេនៅលើ Youtube? ប្រហែលជា
មានអ្នកមួយចំនួនធ្លាប់បានដឹង តែក៏មានអ្នកមួយចំនួនធំទៀតពិតជាមិនធ្លាប់បានដឹងឡើយ។

វីដេអូដែលមានវត្តមានដំបូងគេ នៅលើ Youtube នោះមានឈ្មោះថា " Me at the zoo " ។ វា
ត្រូវបានអាប់ឡូដឡើងនៅម៉ោង 8:27PM ថ្ងៃសៅរ៍ ទី23 ខែមេសា ឆ្នាំ2005 ដោយលោក Yakov
Lapitsky នៅឯសួនសត្វ San Diego។

សូមទស្សនាវីដេអូដំបូងគេ ដែលមាននៅលើ Youtube ខាងក្រោមនេះទាំងអស់គ្នា !


ដោយ៖ សិលា
ប្រភព៖ youtube


Tags: the first video uploaded on youtube lifestyle knowledge