CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ ចម្បាំង មិនដឹង ពីខាងណាអោយប្រាកដ បើកការវាយប្រហារ សម្លាប់ ISIS ៤០នាក់ ទាំងយប់

ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មជន ត្រូវបានគេស្គាល់ថា មកពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម​ ជ្រុលនិយម ហោចណាស់ ៤០ នាក់ ត្រូវបានសម្លាប់ ក្រោយពីមាន ប្រតិបត្តិការ វាយប្រហារតាមអាកាសនៅ ក្នុងប្រទេស ស៊ីរី នេះបើយោងតាមសេចក្តីរាយការណ៍ពីក្រុមឃ្លាំមើលសិទ្ធមនុស្សមានមូលដ្ឋាន នៅចក្រភពអង់គ្លេស។


អង្គការឃ្លាំមើលសិទ្ធមនុស្ស នៅក្នុងប្រទេស ស៊ីរី ក្បួនដង្ហែ រថយន្ត ១៦ គ្រឿង រងនូវការវាយប្រ ហារកំទេច តាមរយៈប្រតិបត្តិការវាយប្រហារតាមអាកាស អំឡុងពេលដែលធ្វើ ដំណើរនាយប់ រំ លងអាធ្រាត្រ នៅភាគខាងកើត ខេត្ត Hama  ។ ប្រធានអង្គការឃ្លាំមើលសិទ្ធមនុស្សនៅប្រទេស ស៊ីរី អោយដឹងថា យន្តហោះបើកការវាយប្រហារតាមអាកាសនោះ អាចជា យន្តហោះចម្បាំង ពី ប្រទេសរុស្ស៊ី ឬ ស៊ីរី ប៉ុន្តែ ពុំមែនជាយន្តហោះ ពីក្រុមកម្លាំងដឹកមុខដោយ  សហរដ្ឋអាមេរិកនោះ ទេ ។ ប្រភពដដែល ពោល លោក Rami Abdel Rahman ប្រធានអង្គការ   ឃ្លាំមើលសិទ្ធមនុស្ស នៅប្រទេសស៊ីរី ផ្តល់ជាកិច្ចសម្ភាសន៍ដល់ សារព័ត៌មាន AFP អោយដឹងថា   សាកសពសមាជិក ក្រុមឧទ្ទាម ត្រូវរកឃើញជាក់ស្តែង រងនូវការ ឆេះខ្លោច នៅកន្លែងកើតហេតុ ។

អង្គការឃ្លាំមើលសិទ្ធមនុស្ស ស៊ីរី ដែលទទួលបន្ទុកឃ្លាំមើល ការប៉ះទង្គិចនៅក្នុងប្រទេសដោយ ប្រមូលព័ត៌មាន ពីប្រភពបណ្តាញនៅលើដី អោយដឹងថា ក្បួនរថយន្តដែលរងនូវការវាយប្រហារ កំទេចពីលើអាកាសនោះ គឺកំពុងធ្វើដំណើរ ពីមូលដ្ឋានពួកឧទ្ទាម ISIS ទីក្រុង Raqqa ។ គួររំឮក​ថារុស្ស៊ី បានចាប់ផ្តើមបើកការវាយប្រហារ តាមអាកាសរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីចាប់តាំងពី ចុងខែ កញ្ញា ដោយរុស្ស៊ីខ្លួនឯងផ្ទាល់នោះអោយដឹងថា ខ្លួនបានវាយប្រហារ ចំគោលដៅពួក IS ក៏ដួចជា​ក្រុមឧទ្ទាមមួយចំនួនផ្សេងទៀត ដែលមាននិន្នាការប្រឆាំងរបបដឹកនាំ លោក ប្រធានាធិ បតី Bashar al-Assad ។ ដោយឡែក ប្រតិបត្តិការវាយប្រហារ ប្រឆាំង ISIS ដឹកមុខដោយ សហ រដ្ឋអាមេរិក អោយដឹងថា ខ្លួននឹងបំពេញបេសកម្ម ប្រឆាំង   ISIS នៅស៊ីរី  ដោយ សហការដោយ ផ្ទាល់ជាមួយនឹងរុស្ស៊ីនោះទេ ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda