CamNews

សុខភាព 

យល់ដឹងអំពីរោគសញ្ញារបស់បញ្ហាខ្វះជាតិកាល់ស្យូម

កាល់ស្យូម គឺជាសារជាតិសំខាន់មួយដែលយើងត្រូវការរហូតទៅដល់ ១,០០០មីលីក្រាមក្នុងមួយថ្ងៃ។ វាដើរតួនាទីយ៉ាងសំខាន់ទៅលើសកម្មភាពនៅក្នុងប្រព័ន្ធសរសៃឈាមបេះដូង រហូតដល់ប្រព័ន្ធសរសៃប្រសាទសាច់ដុំ។ បញ្ហាមួយចំនួនដែលនាំឲ្យមានការខ្វះកាល់ស្យូមដោយសារតែរាងកាយមិនអាចបឺតស្រូបជាតិកាល់ស្យូមបានដែលមូលហេតុមកពី ខ្វះវីតាមីន D ឬកំហុសឆ្គងរបស់ក្រពេញទីរ៉ូអ៊ីត និងប៉ារ៉ាទីរ៉ូអ៊ីត។  ប្រសិនបើជាមិត្តអ្នកអានទាំងអស់គ្នា មានបញ្ហាខ្វះជាតិកាល់ស្យូមក្នុងខ្លួនច្បាស់ជាមានការប៉ះពាល់ទៅលើប្រព័ន្ធទាំង២ជាមិនខាន។​ ឥលូវនេះ យើងខ្ញុំនឹងណែនាំរោគសញ្ញាមួយចំនូន ដែលបង្ហាញថាលោកអ្នកអំពីជំងឺខ្វះជាតិកាល់ស្យូមដើម្បីទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យទាន់ពេលវេលា។

១. សាច់ដុំកន្រ្តាក់ និងឈឺតិចៗ

  • ការឈឺឈីបៗនៅនឹងចុងម្រាមដៃ ម្រាមជើង និងមាត់
  • សាច់ដុំកន្រ្តាក់
  • ពេលខ្លះមានការឈឺចាប់ជាខ្លាំង

២. ការបាក់ទឹកចិត្ត និងរវើរវាយ

ដោយសារតែសរសៃប្រសាទរបស់យើងត្រូវការកាល់ស្យូមដើម្បីដំណើរការ ដូច្នេះនៅពេលដែលខ្វះកាល់ស្យូមវានឹងធ្វើឲ្យមានការលេចចេញនូវសញ្ញាមួយចំនួនដូចជា៖

  • ការប្រែប្រួលបុគ្គលិកលក្ខណៈ
  • បញ្ហាផ្លូវចិត្ត
  • បាក់ទឹកចិត្ត ជាដើម។

៣. ស្បែកស្ងួត ហើយគ្រើម

  • ស្បែកស្ងួត គ្រើម អ៊ុចៗ និងហើម
  • ក្រចកសំប៉ែត ប្តូរពណ៌ ស្នាមតូចៗ និងលែងមានភាពរលោង
  • សក់ស្តើង ហើយស្រួយ

៤. មុខងារភ្នែក និងបេះដូងថយចុះ

ជំងឺខ្វះជាតិកាល់ស្យូមដោយសារតែបញ្ហារបស់ក្រពេញប៉ារ៉ាទីរូអ៊ីត គឺអាចបណ្តាលឲ្យចក្ខុវិញ្ញាណចុះខ្សោយ ហើយអាចលេចចេញជាបញ្ហាមួយចំនួនជាពិសេសភ្នែកឡើងបាយ។ ជំងឺនេះ ក៏អាចមានការប៉ះពាល់ដល់បេះដូងផងដែរ រួមមានជំងឺសាច់ដុំបេះដូង និងជំងឺខ្សោយបេះដូង។ ប៉ុន្តែអ្វីដែលល្អនោះគឺ យើងអាចនឹងត្រលប់មកសភាពធម្មតាវិញ ប្រសិនបើយើងព្យាបាលបង្គ្រប់កាល់ស្យូមមកវិញ ៕

ប្រែសម្រួល៖ ច័ន្ទ

ប្រភព៖ Curejoy


Tags: Health news