ព័ត៌មានកីឡា៖ ប៉ាក់គីអៅ បានបង្ហើបពាក្យសម្ដីចុងក្រោយប៉ុន្មានម៉ាត់ បញ្ជាក់បកទៅវិញ បន្ទាប់ពីមិត្ដសម្លាញ់ដៃគូរចុងក្រោយបាន សើចចំអកខ្លាំងថា រូបលោកគឺជាកីឡាករកំសាក អន់ ចាញ់ហើយមិនព្រមទទួលកំហុសរបស់ខ្លួន បែជាយកលេះថាមកពីបញ្ហារបួសទៅវិញ ពាក្យសម្ដីទាំងនេះ ត្រូវបាន ប៉ាក់គីអៅ ស៊កទៅវិញថា អ្នកដែលប្រកួតរត់គឺជាមនុស្សកំសាក ហើយអន់ ។
យោងតាមការចុះផ្សាយរបស់ គេហទំព័រ boxingnews24 បានលើកឡើងថា ប៉ាក់គីអៅមិនបានចង្អុលបង្ហាញពីជនណាម្នាក់នោះឡើយ ហើយគាត់ក៏បានប្រតិកម្មនឹងពាក្យសម្ដីនេះម្ដងដែរ ប៉ុន្ដែគាត់ក៏បានអះអាងផងថា គាត់គ្មានបំណងយកលេះរបួសជំនួសឲ្យការបរាជ័នេាះទេ គាត់គ្រាន់តែចង់បង្ហាញពីការពិតតែប៉ុណ្ណោះ។ ហើយម្យ៉ាងវិញទៀត ពាក្យចោទប្រកាន់ថាគាត់ជាមនុស្សកំសាក គឺគាត់សូមលើកឡើងទៅវិញថា កីឡាករដែរកំសាក គឺជាកីឡាករដែល វ៉ៃរត់ មិនហ៊ានប្រឈមមុខត្រង់ៗ នឹងដៃគូរ នោះទើបជាមនុស្សកំសាក។ គាត់បានយល់ស្រប នឹងគំនិតរបស់ គណៈកម្មការ មេប្រយោគដែលសម្រេចឲ្យរូបគាត់ចាញ់ការប្រកួតនេះ ពីព្រោះ Floyd គឺជាកីឡាករខ្លាំង ឆ្លាត ហើយច្បាស់ណាស់ Floyd មិនបានប្រកួត រត់គេចនោះទេ ដូច្នោះវាគឺជារឿងមួយមិនច្បាស់ទាល់តែសោះ ដែល មើលឃើញថាគាត់រត់។ សម្រាប់គំនិតដែលគាត់បានលើកឡើង មិនត្រឹមតែគាត់ទេ យល់ដូច្នោះ បើសូម្បីតែ ប្រិយមិត្ដគាំទ្រក៏គិតអ៊ីចឹងដែរ ថា មនុស្សកំសាកគីជាមនុស្សដែលរត់គេច ។
ប៉ាក់គីអៅ ក្រោយពីទទួលលទ្ធផលនៃការប្រកួត ក៏មិនសប្បាយចិត្ដនោះដែរ ដោយឃើញប្រិយមិត្ដគាំទ្ររបស់ ខ្លួនច្រើន ហូរទឹកភ្នែកសោកស្ដាយនឹងការប្រកួតមួយនេះ។ ប៉ាក់គីអៅ មិនត្រឹមតែបរាជ័យតែប៉ុណ្ណោះទេ ថែមទាំងទទួលរងរបួសធ្ងន់ពិតប្រាកដមែន ដោយរូបលោក ត្រូវឈានទៅដល់ការវះកាត់ព្យាបាលឡើងវិញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ boxingnews24