CamNews

តារា 

ទីបំផុត Van Persie ជាកីឡាកររបស់ក្លឹប Man United

ក្រោយពីការនិយាយចរចាគ្នាដោយផ្ទាល់រវាងគ្រូបង្វឹក Ferguson របស់ Man United
និង
Wenger របស់ Arsenal កាលពីយប់ថ្ងៃទី១៤/៨ បញ្ហាទិញលក់កីឡាករ Persie ត្រូវ
បាន
បញ្ចប់។

ក្លឹប Manchester United របស់អង់គ្លេស បានចេញសេចក្តីប្រកាស ជាផ្លូវការថា ក្លឹបបានឈានដល់
ការព្រមព្រៀងគ្នាហើយ ក្នុងការផ្ទេរកីឡាករ ខ្សែប្រយុទ្ធឆ្នើម Van Persie ពីក្រុមកាំភ្លើងធំ Arsenal ។
ការផ្ទេរនេះនឹងធ្វើឡើងជាផ្លូវការ ក្រោយពីពិនិត្យសុខភាពរួច ។

Van Persie នឹងក្លាយជាកីឡាកររបស់ Man United ចាប់ពីរដូវកាលថ្មីខាងមុខនេះ

ប្រភពព័ត៌មានពីគេហទំព័រនៃក្លឹប Man Utd បានឱ្យដឹងថា ការផ្ទេរកីឡាករខ្សែប្រយុទ្ធ អន្តរជាតិ
សញ្ជាតិហូឡង់ Robin van Persie នេះក្នុងតម្លៃ ៣៨លានដុល្លារអាមេរិក ក្នុងកិច្ចសន្យារយៈពេល
៤ឆ្នាំ ។ រហូតមកទល់នឹងពេលនេះ ក្លឹបបិសាចក្រហម Man Utd ទិញបានកីឡាករ ៤នាក់ហើយ
មានដូចជា Shinji Kagawa, Nick Powell, Angelo Henriquez និង Robin van Persie សម្រាប់រដូវ
កាលថ្មី ឆ្នាំ២០១២-២០១៣នេះ ៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Van Persie arsenal man united 2012-2013 premier league football sports