CamNews

ព័ត៌មានអន្តរជាតិ 

"បែកការណ៍" យន្តហោះ រុស្ស៊ី KGL9268 ផ្ទុះឆេះ ខ្ទេច ជា ២ បំណែក​ តាំងពីលើ លំហ អាកាស មុនធ្លាក់ដល់ដី

ព័ត៌មានអន្តរជាតិ ៖ យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ី ដែលបានធ្លាក់នៅភាគកណ្តាលឧបទ្វីប Sinai ប្រទេសអេហ្ស៊ីប សម្លាប់មនុស្ស ទាំងអស់គ្មានសល់ សរុប ២២៤ នាក់នោះ គឺបានផ្ទុះឆេះខ្ទេច ជាបំណែកតាំងពីលើលំហអាកាសមកម្ល៉េះ នេះបើយោងតាមការគូសបញ្ជាក់ ពីមន្រ្តីប្រទេសរុស្ស៊ី ។


លោក Victor Sorochenko ប្រធានគណកម្មការ  អាកាសចរណ៍  ស៊ីវិល អន្តររដ្ឋ ប្រទេសរុស្ស៊ី អោយ ដឹងថា វាដូចជាលឿនពេកហើយ ពាក់ព័ន្ធ    នឹងការ  សន្មត់នៃមូលហេតុធ្លាក់ យន្តហោះ KGL9268 កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។ លោកគូសបញ្ជាក់ដល់  ក្រុមអ្នកយកព័ត៌មានអោយដឹងថា បំណែក យន្តហោះធ្លាក់ ត្រូវបានគេរកឃើញ ពាសពេញផ្ទៃដី ២០ គ.ម  ការ៉េ នៃតំបន់ ភាគកណ្តាល ឧបទ្វីប Sinai ។ មកដល់បច្ចុប្បន្នភាព សាកសពមនុស្ស ១៦៣ នាក់ ត្រូវបានគេរកឃើញហើយ ។

ក្រោយពីទស្សនកិច្ចដោយផ្ទាល់ ទៅ   កាន់ ទីតាំង  កើតហេតុ  ធ្លាក់ យន្តហោះ នៅជិតភូមិ Hasana លោក Sorochenko បំភ្លឺអោយដឹងថា សញ្ញាណ ទាំងអស់ បង្ហាញពីការពិតជាក់ស្តែង ដែលថា យន្ត ហោះបានផ្ទុះឆេះ និងខ្ទេចជាបំណែក តាំងពីមានវត្តមាននៅលើលំហអាកាសរយៈកំពស់ខ្ពស់ ។


ប្រធានគមនាគមន៍ដែនអាកាសប្រទេសរុស្ស៊ីលោក​ Aleksandr Neradko អោយដឹងថា ក្រុមជី ហាត ដែលមានទំនាក់ទំនងស្អិតរមួតជាមួយនឹង ក្រុមរដ្ឋ  អ៊ីស្លាម  ជ្រុលនិយម ISIS នោះ បានធ្វើសេចក្តី ប្រកាស អះអាងនៅលើបណ្តាញសង្គម ថាខ្លួនពិតជា បានវាយប្រហារ   ទម្លាក់ យន្តហោះក្រុមហ៊ុន អាកាសចរណ៍ រុស្ស៊ី ជើងហោះហើរ KGL9268 ពិត   ប្រាកដមែន ប៉ុ ន្តែ នាយករដ្ឋ មន្រ្តី ប្រទេស អេ ហ្ស៊ីប លោក Sharif Ismail លើកឡើងអោយដឹងថា ក្រុមអ្នកជំនាញ ធ្វើអំណះអំ ណាងអោយដឹងថា យន្តហោះ ពិតជាមិនអាចបាញ់ទម្លាក់​ ខណៈពេលដែល    ហោះ នៅ រយៈកំពស់ ខ្ពស់ ៩៤៥០ម៉ែត្រ បាននោះទេ ពោល ជារយៈកំពស់ខ្ពស់ហួសសមត្ថភាពនៃអាវុធរបស់ក្រុមជីហាត ដែលកំពុងតែប្រើ ប្រាស់ នៅក្នុងតំបន់ ឧបទ្វីប ។ ដោយឡែក ប្រធានាធិបតី លោក Abdul Fattah al-Sisi លើកឡើង ថ្ងៃអាទិត្យកន្លងទៅនេះ អោយដឹងថា ការស៊ើបអង្កេត ពីមូលហេតុធ្លាក់  មានភាព ស្មុគស្មាញ ដូច្នេះ ដើម្បីសន្មត់ មូលហេតុធ្លាក់ ហោចណាស់ ក៏ត្រូវការ​ពេលវេលាជាង ១ខែ ។

គួររំឮកថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ រុស្សី KGL9268 បាន  ធ្លាក់ចុះ នាព្រឹកព្រលឹមថ្ងៃសៅរ៍ កន្លងទៅនេះ បន្ទាប់ពីហោះហើរ ចាកចេញពីរមណីយដ្ឋាន Sharm el-Sheikh ហោះទៅកាន់ ទីក្រុង St Petersburg ប្រទេស រុស្ស៊ី ។ មន្រ្តីគូសបញ្ជាក់ ក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ចេញ ឈ្មោះអោយដឹងថា យន្តហោះបានខ្ទេចជា ២ បំណែក នៅលើលំហអាកាស ដោយមួយផ្នែក បាន ផ្ទុះឆេះ និង មួយផ្នែក ទៀតធ្លាក់ចុះបុកបំណែកថ្ម ផ្ទុះឆេះតែម្តង៕

- អាន ៖ ISIS អះអាង ថាបានបាញ់ទម្លាក់ យន្តហោះរុស្ស៊ី សម្លាប់មនុស្ស ២២៤ នាក់ គ្មានសល់ សូម្បីម្នាក់

- អាន ៖ ក្តៅៗ ៖ យន្តហោះ រុស្ស៊ី បាត់ដាន រកឃើញ ថាបានធ្លាក់ បាត់ទៅហើយ នៅឧបទ្វីប



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Russia Plane crash KGL9268