ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយ
គេហទំព័របរទេស CNN កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា នៅឯភាគ
លិចប្រទេស ស៊ូដង់ រដ្ឋ Darfur កាលពីសប្តាហ៍កន្លងទៅ អណ្តូងរ៉ែមាសមួយកន្លែង បានជួប
ឧទ្ទេវហេតុបាក់រលំ ដោយបានសម្លាប់ជីវិត មនុស្សជាច្រើននាក់ ខណៈពេលដែលច្រើននាក់
ផ្សេងទៀត បានរងរបួស។
លើសពីនេះ បើយោងតាមសម្តីរដ្ឋមន្ត្រីព័ត៌មាន មកពីអាជ្ញាធរជាតិ Darfur លោក Yaqub al-
Damuki បានបញ្ជាក់អោយដឹងថា មកទល់នឹងពេលនេះ មនុស្ស ៥២ នាក់ត្រូវបានរកឃើញ
ហើយ តែទោះជាយ៉ាងណា សកម្មភាពក្នុងការរុករក អ្នករស់រានមានជីវិតនៅតែបន្តមាននៅ
ឡើយ ដើម្បីធានាអោយបានថា ចំនួនអ្នកស្លាប់បាត់បង់ជីវិត នឹងមិនឡើងខ្ពស់ជាងនេះ។
ដោយឡែក បើយោងតាមទូរទស្សន៍រដ្ឋ Ashorooq ក៏បានដកស្រង់នូវសេចក្តីថ្លែងការណ៍ជា
ផ្លូវការ កាលពីថ្ងៃព្រហស្បត្តិ៍ផងដែរថា ករណីសោកនាដកម្ម ដ៏គួរអោយរន្ធត់ក្នុងការបាក់
អណ្តូងរ៉ែមាសមួយកន្លែងនេះ បានសម្លាប់មនុស្សច្រើនជាង ៦០ នាក់ទៅទៀត ហើយបើ
និយាយពីមូលហេតុ ដែលបានបណ្តាលអោយកើតមានឡើង នូវរឿងដ៏នឹកស្មានមិនដល់នេះ
ក៏ព្រោះតែក្រុមកម្មកររ៉ុករករ៉ែជីកចំកន្លែងគ្រោះថ្នាក់ (people dig in dangerous areas) ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ CNN