CamNews

យល់ដឹង 

គំរោងរបស់ចិន ប្រឈមនិងហានិភ័យខ្ពស់ អាចក្លាយជាទីក្រុងខ្មោច

បើតាមប្រភពពត៌មានបានអោយដឹងថា  ប្រទេសចិនបានមានគំរោងដ៏ធំមួយនៅក្នុងទ្វីបអាហ្រ្វិច
ដោយសាងសង់អាគារអោយក្លាយទៅជាទីក្រុងរណបមួយសំរាប់ ប្រជាជាជាង   500,000 នាក់
ដោយនៅក្នុងនោះមានសំណង់អាគារសម្រាប់រស់នៅ   750   អគារ  សំណង់អគារសាលារៀន
ជាង 10 អគារ និងសំណង់អាគារ 100 ផ្សេងទៀតសម្រាប់ដើរទិញទំនិញ។

គួរបញ្ជាក់ផងដែរថា វាប្រឈមមុខនិងហានិភ័យខ្ពស់ ដែលអាចធ្វើអោយគំរោងមួយនេះ ក្លាយទៅ
ជាទីក្រុងខ្មោចបាន ដោយសារតែប្រជាជនភាគច្រើនគ្មានលទ្ធភាពក្នុងការផ្លាស់ប្តូរទីលំនៅមក
រស់នៅទីនេះ។

គម្រោងដ៏ធំនេះ នឹងត្រូវបានសាងសង់នៅឯជាយក្រុងរបស់ប្រទេស Angola ប៉ុន្តែអ្វីដែលសំខាន់
នោះគឺថា គ្មានប្រជាជាច្រើនណាស់ណានោះទេ ហើយប្រជាជនដែលរស់នៅក្បែរនោះ  ក៏មិនមាន
លទ្ធភាព ក្នុងការផ្លាស់ប្តូរទីលំនៅមករស់នៅទីនោះទេ   ពោលគឺ យ៉ាងហោចណាស់ពួកគេត្រូវ
មានប្រាក់ប្រមាណជាង £75,000 ដែរ។

ផ្ទុយទៅវិញ  បើយោងទៅតាមសម្តីរបស់បុរសម្នាក់  បានអោយដឹងថាគាត់ចូលចិត្តទីកន្លែងដ៏ស្ងាត់
ជ្រងំនេះទៅវិញ     ដោយគាត់បានបញ្ជាក់ថា   នៅទីនេះមានកន្លែងងាយស្រួលក្នុងការចតរថយន្ត
មានទីធ្លាក្នុងការលេងកីឡាផ្សេងៗ ដូចជា បាល់ទាត់ បាល់ទះជាដើម ហើយ ទោះបីជាវាស្ងាត់ជាង
ទីក្រុងផ្សេងបន្តិចមែន ក៏មិនមានអំពើឧក្រិដ្ឋកម្មនៅទីនេះនោះទេ។

ហើយគាត់បាននិយាយបញ្ជាក់បន្ថែម ប្រាប់ដល់ភ្នាក់ងារសារពត៌មាន BBC ថា វាគឺជាកន្លែងល្អក្នុង
ការរស់នៅ ក៏ប៉ុន្តែប្រជាជនភាគច្រើនគ្មានលទ្ធភាពនោះទេ  ដោយការដែលមករស់នៅក្នុងតំបន់
នេះ ពុំមានការងារធ្វើនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពីបានធ្វើការសាងសង់រួចជាស្ថាពរ រយៈពេលអំឡុងជាងមួយឆ្នាំ អគារ
ដែលដាក់លក់មានដល់ទៅ 2800 អគារឯណោះ  ក៏ប៉ុន្តែ មានអគារត្រឹមតែ​  220 ប៉ុណ្ណោះបានលក់
ចេញ ដែលករណីបែបនេះ បានធ្វើអោយប្រជាជនទូទៅ ក៏ដូចជាសារពត៌មានមួយចំនួនគិតថា វាប្រឈមនិងហានិភ័យខ្ពស់ ដែលអាចក្លាយទៅជាទីក្រុងខ្មោច ដែលករណីបែបនេះ ធ្លាប់បានកើត
ឡើងនៅសហភាពអឺរ៉ុប នាពេលកន្លងទៅ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ  សំណង់អាគារដ៏ស្ងាត់ជ្រងំនេះ  អាចក្លាយទៅជាទីក្រុងខ្មោច
បានឬយ៉ាងណា សូមតាមដានទស្សនាវីដេអូខ្លីខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail


Tags: international news strange entertainment