ព័ត៌មានអន្តរជាតិ ៖ ព្រះច័ន្ទពេញវង់ដ៏ធំ មូលក្រឡង់ និង បញ្ចេញពន្លឺភ្លឺជាងសព្វមួយដង
នឹងកើតមានឡើង ជារៀងរាល់ ១៤ ខែម្តង នោះគឹ នឹងចំថ្ងៃ អាទិត្យ ទី ២៣ ខែ មិថុនា
សប្តាហ៍ក្រោយនេះ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស cnet ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថា នៅក្នុងឆ្នាំនេះ
ពោលគឺនៅសប្តាហ៍ក្រោយនេះតែម្តង ដែលត្រូវនឹងថ្ងៃទី អាទិត្យ ទី ២៣ ខែ មិថុនា ព្រះច័ន្ទ
នឹងមានពន្លឺជះភ្លឺ ជាងសព្វមួយដង ស្របពេលដែលវានឹងមានទំហំធំជាងធម្មតា ខណៈ
ពេលដែលវានឹងរំកិលខ្លួន ខិតជិតមកផែនដីជាងឆ្នាំណាៗទាំងអស់ នោះគឺមានចម្ងាយពី
ផែនដីជាង ២២១,៨២៤ ម៉ាយ ហើយនេះក៏ជាការលើកឡើងរបស់អង្គការណាសា ផងដែរ
យ៉ាងណាមិញ បើយោងតាមព័ត៌មានវិទ្យាសាស្រ្ត ពីគេហទំព័រសារព័ត៌មាន EarthSky នឹង
មិនមានអាភូតហេតុបែបនេះសាជាថ្មីម្តងទៀតនោះទេ មុនខែសីហា ឆ្នាំ ២០១៤ ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ cnet