CamNews

ព័ត៌មានអន្តរជាតិ 

វាយប្រហារ ភារវកម្ម នៅសារមន្ទីរ ម្សិលមិញ ស្លាប់ភ្ញៀវទេសចរ ជិត ២០ នាក់

ព័ត៌មានអន្តរជាតិ ៖​ ប្រធានាធិបតី ប្រទេស ទុយនីស៊ី ប្តេជ្ញា ប្រឆាំងទៅនឹងភារវកម្ម ដោយគ្មានក្តីមេត្តា ករុណាអ្វីនោះទេ ក្រោយពីមានករណីផ្ទុះការវាយប្រហារ បាញ់បោះ ភារវកម្ម នៅឯសារមន្ទីរមួយកន្លែង សារៈមន្ទីរ Bardo ក្នុងក្រុង Tunis ស្លាប់ហោចណាស់ មនុស្ស ១៩ នាក់ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងចំណោម ជនរងគ្រោះ   ស្លាប់បាត់បង់ជីវិត ទាំង ១៩ នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ១៧ រូប រួមមានជនជាតិ ជប៉ុន អ៊ីតាលី កូឡុំប៊ី អូស្រ្តាលី បារាំង ប៉ូឡ៉ូញនិង អេស្ប៉ាញ ។ ដោយឡែក ជនរងគ្រោះ ២ នាក់ទៀត ជាជនជាតិ  ទុយនីស៊ី ម្នាក់ជា មន្រ្តីប៉ូលីស ពួកគេ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានការវាយប្រហារ ភារវកម្ម អំឡុងថ្ងៃពុធ ម្សិលមិញនេះ ។

កងកម្លាំងការពារសន្តិសុខ ជាការឆ្លើយតប ទៅនឹង    កា រវាយប្រហារ នៅកន្លែងកើតហេតុ បានបាញ់ សម្លាប់ ខ្មាន់កាំភ្លើង ២ រូប ប៉ុន្តែ មន្រ្តីពាក់ព័ន្ធ កំពុងតែ តាមប្រមាញ់សមាជិក ភារករផ្សេងទៀត ដែល កំពុងតែរត់គេចខ្លួន ។ យោងតាមការ    ស្រាយ បំភ្លឹ ពីមន្រ្តីផ្លូវការ ប្រចាំប្រទេសអោយដឹងថា សរុបរួម ជនរងគ្រោះច្រើនជាង ៤០ នាក់ បានទទួលរងរបួសធ្ងន់ និង ស្រាល ក្នុងនោះ មានជាភ្ញៀវទេសចរនិង ជនជាតិ ទុយនីស៊ី ឯទៀត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Tunisia Terror