ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានបរទេស ស្កាយ
ដែលទើបតែបានចេញផ្សាយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរស
ចិត្តហ៊ានក្ខាម្នាក់ ត្រូវបានរកអោយឃើញថា ហ៊ានតោងឡើងអាគារដែលមានកំពស់ខ្ពស់ជាង
គេនៅអឺរ៉ុប ពោលគឺ មានកំពស់ដល់ទៅ 309.6 ម៉ែត្រ (1,016 ft) ។
គួរបញ្ជាក់ផងដែរថា បុរសចិត្តហ៊ានក្ខារូបនោះ មានឈ្មោះថា Alain Robert ជាជនជាតិបារាំង
ស្របពេលដែលគាត់ត្រូវបានគេប្រសិទ្ធនាមថាបុរសពីងពាងពិតៗ ខណៈពេលដែលគាត់ចូល
ចិត្តតោងឡើងអាគារខ្ពស់ៗ កាលពីពេលកន្លងទៅ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា លោក Alain Robert
ត្រូវបានជាប់ខ្លួនពីរ ទៅ បីដងរួចមកហើយ កាលពីពេលកន្លងទៅ ខណៈពេលដែលគាត់បាន
តោងឡើងសំណង់អាគារខ្ពស់ៗ ដែលនៅក្នុងនោះរួមមានដូចជា ៖ the Eiffel Tower និងNew
York's Empire State Building ជាដើម ស្របពេលដែលការតោងឡើងទាំងនោះ ត្រូវបានរក
អោយឃើញថា មិនមានការអនុញ្ញាតពីសំណាក់អ្នកគ្រប់គ្រងសំណង់អាគារទាំងនោះទេ។
ដោយឡែក បើនិយាយពីការតោងឡើងនោះវិញ ក៏ត្រូវបានមានការហាមប្រាមពីសំណាក់ភ្នាក់
ងារមានសមត្តកិច្ចជារឿយៗផងដែរ តែលោក Robert នៅតែបន្តមហិច្ឆតារបស់ខ្លួន ក្នុងការ
តោងឡើងសំណង់អាគារខ្ពស់ៗនៅលើពិភពលោកដដែល ស្របពេលដែលការចាប់ឃាត់ខ្លួន
លោកក៏ត្រូវបានធ្វើឡើងជាញឹកញាប់ផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ