ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់សេចក្តីរាយការណ៍ ដែលទើបតែបានចេញ
ផ្សាយដោយ គេហទំព័រសារព័ត៌មានបរទេស worldnews កាលពីពេលកន្លងទៅនេះ បាន
បញ្ជាក់អោយដឹងថា មានភាពភ្ញាក់ផ្អើល បានកើតមានឡើងមួយរំពេច ខណៈពេលដែល
មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិត ស្របពេលដែលច្រើននាក់ផ្សេងទៀត បានរងរបួស
បន្ទាប់ពីមានការវាយប្រហារពីសំណាក់ពីងពាងមានពិសបំផុត ទៅលើប្រជាពលរដ្ឋរស់នៅ
ក្នុងភូមិមួយ ភាគខាងជើងប្រទេសឥណ្ឌា។
គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ ក៏មានការអន្តរាគមន៍ ដោយបានបញ្ជូនជនរងគ្រោះទាំង
អស់ទៅកាន់មន្ទីរពេទ្យ ស្របពេលដែលលោកវេជ្ជបណ្ឌិត បានប្រើមុខឡាម ក្នុងការបង្ហូរ
ពិសចេញ តែដោយឡែក ក្នុងចំណោមជនរងគ្រោះទាំងអស់ មនុស្សពីរនាក់ ត្រូវបានស្លាប់
បាត់បង់ជីវិត ក៏ព្រោះតែសារធាតុពិស ជ្រាបចូលជ្រៅបាត់ទៅហើយ។
ប្រភេទពីងពាងមានពិសខ្លាំងបំផុត អាចសម្លាប់ជីវិតមនុស្សបាន រស់នៅក្នុងប្រទេសឥណ្ឌា
បើយោងតាមសម្តីជនរងគ្រោះម្នាក់ លោក Kurmi Mina បានគូសបញ្ជាក់អោយដឹងថា
អំឡុងពេលនៃការកើតមានឡើងនូវ ការវាយប្រហារពីសំណាក់ ពីងពាងពិសប្រភេទនោះ
ភ្លាមៗនោះ លោកបានឃើញវា និងចាប់វាបំណងគ្រវែងទៅអោយឆ្ងាយ តែវាបែរជាខាំ
គាត់ទៅវិញ ហើយបើនិយាយពីមុខរបួសវិញ ដំបូងឡើយវាហូរឈាម បន្តិចក្រោយមក
ស្បែកគាត់ឡើងខ្មៅ និងចាប់ផ្តើមឈឺចាប់កាន់តែខ្លាំងតែម្តង។
លើសពីនេះក៏មានការប្រកាសអាសន្នពីសំណាក់រដ្ឋាភិបាលក្នុងស្រុក ដោយប្រកាសអោយ
ប្រជាពលរដ្ឋ គេងបើកភ្លើងជាប់ជានិច្ចនាពេលរាត្រី បង្កាកុំអោយកើតមានឡើងនូវឧបទ្ទេវ
ហេតុស្រដៀងគ្នានេះ ស្របពេលដែលវិធានការត្រូវបានចាត់ឡើង ដើម្បីតាមប្រមាញ់ពីង
ពាងពិសប្រភេទនេះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ worldnews