បន្ទាប់ពីភាព បរាជ័យ សារជាថ្មីរបស់ Manchester United ដែលបាន ហោះហើរទៅកាន់ ទឹកដីរបស់ ក្រុមអាលឺម៉ង់ Bayern Munich ហើយទៅចាញ់ នៅទីនោះ រហូតដល់ទៅ ៣ ទល់ ១ ។ ការចាញ់ នេះវាបាន ធ្វើអោយក្រុម Manchester United បាត់បង់ឱកាស ដណ្តើម ពានរង្វាន់ទៀតហើយ នៅ រដូវកាលនេះ ដែលក្នុង Premier League នៅសល់តែ ប្រមាណមួយខែ ទៀតប៉ុណ្ណោះ ។
កីឡាករជាច្រើន របស់ក្រុម Manchester United ដែលបាន បាត់បង់ការ ជឿទុកចិត្ត លើក្រុមនិង កំលាំងចិត្ត ដើម្បីលេង មានកាន់តែច្រើនទៅ ។ អ្នកជំនាញជាច្រើន បានប្រមូលផ្តុំ ព័ត៌មានហើយ និងធ្វើការ បូកសរុបទៅ មានប្រមាណ ១០ នាក់ ។ នៅក្នុង ១០ នាក់នេះមាន ៥ នាក់មានភាគរយ នៃការចាកចេញ ច្រើនជាងគេ ហើយ ៥ នាក់ទៀត ប្រហែលជាអាច ចាកចេញតែ ក៏ប្រហែលជា អត់ផងដែរ ។
កីឡាករ Patrice Evra, Nemanja Vidic, Rio Ferdinand, Ryan Giggs និង Anderson គឺជាកីឡាករ ដែលត្រូវបានគេ ជឿជាក់ថា មានភាគរយចាកចេញ ពីក្រុមច្រើនជាង Alex Buttner, Nani, Ashley Young, Shinji Kagawa និង Tom Cleverley ។
ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail