មនុស្សទាំងអស់រស់នៅលើផែនដី អាចរស់បានដោយសារតែការទទួលទានអាហារ។ អាហារ
ពិតជាមានសារសំខាន់ណាស់សំរាប់ទ្រទ្រង់រាងកាយរបស់មនុស្សឱ្យមានសុខភាពល្អនិងមាន
ថាមពលខ្លាំងក្លា។ ប៉ុន្តែ អាហារមួយចំនួនក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សបាន
ផងដែរ។ មនុស្សភាគច្រើនបានពុលអាហារដោយសារតែការទទួលទានអាហារមិនស្អាត និង
មានផ្ទុកនូវសារធាតុគីមីច្រើន ដែលឱ្យប៉ះពាល់ដល់សុខភាពរបស់មនុស្សយ៉ាងខ្លាំង។
ការពុលអាហារ អាចបណ្តាលឱ្យមនុស្សមានរោគសញ្ញា ដូចជា៖ ក្អក ក្អួតចង្អោ កណ្តាស់ ឈឺ
បំពង់ ស្បែកឡើងកន្ទួលរមាស់ និង រលាកស្បែក ជាដើម។ល។
ខាងក្រោមនេះ យើងសូមណែនាំលោកអ្នក ឱ្យសាកល្បងនូវរូបមន្តធម្មជាតិ ២យ៉ាង ងាយៗ
អាចជួយបន្សាប ការពុលអាហារបានភ្លាមៗ និង មានប្រសិទ្ធិភាពបំផុត។
វិធីទី១៖ សូមយកផ្លែការ៉ុក ក្រឡុកយកទឹក២៥០មីលីលីត្រ លាយជាមួយនឹងទឹកថៃថាវ១០០
មីលីលីត្រ និងទឹកត្រសក់ក្រឡុក ១០០មីលីលីត្រ រួចកូរចូលគ្នាឱ្យសព្វ ផឹក ១ថ្ងៃ ១ដង។
វិធីទី២៖ សូមយកទឹកក្តៅឧណ្ឌ ១កែវ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ ភាគ ២ នៃកែវទឹក និង
ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកវា មុនទទួលទានអាហារ ជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda