ក្រោយពីទទួលបានជ័យជំនះដ៏ត្រចះត្រចង់នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់នៃ
ការប្រកួត Club World Cup នៅ Yokohama ប្រទេសជប៉ុន រួចមកក្រុម Chelsea បានត្រឡប់
មកកាន់ទីក្រុងឡុងវិញ ហើយស្របពេលនោះដែរ កីឡាករ Frank Lampard ក៏បានបង្ហើបថា
លោកប្រហែលជាលែងបន្តកុងត្រាជាមួយ Chelsea ទៀតហើយ។
សូមបញ្ជាក់ថាកីឡាករ Lampard វ័យ៣៤ឆ្នាំម្នាក់នេះ គឺត្រូវបានគេចាត់ទុកថាជាវីរៈបុរសមួយ
រូបនៅក្នុងក្លឹប Chelsea ។ ពាក្យសំដីរបស់ Lampard បានធ្វើឲ្យទស្សនិកជនដែលគាំទ្រលោក
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយភាគច្រើនបានលើកបាដាថា “Lamp យើងចង់ឲ្យលោកនៅ
បន្តទៀត”
រូបភាព៖ កីឡាករ Frank Lampard
Lampard បានមានប្រសាសន៍ទៅកាន់ប្រិយមិត្តអ្នកគាំទ្រថា “ខ្ញុំបានមានពេលវេលាដ៏ល្អកន្លង
មកជាមួយក្រុម Chelsea ដែលមិនអាចបំភ្លេចបាន។ ប៉ុន្តែខ្ញុំមិនមែនជាមនុស្សដែលចូលចិត្តនៅ
អង្គុយតែមួយកន្លែង រហូតទាល់តែស្ពឹកស្រពន់ នោះទេ។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់”
សូមបញ្ជាក់ថា ឆ្នាំ២០១២ នេះគឺជាឆ្នាំចុងក្រោយនៃកុងត្រារបស់ Lampard ហើយនៅក្លឹប Chelsea។
លោកអាចបន្តកុងត្រាបន្តនៅក្លឹបនេះបាននៅដើម ខែមករា ២០១៣ ឬលោកអាចផ្លាស់ទៅលេង
ឲ្យក្លឹបផ្សេងបាន ដូចជា LA Galaxy ឬ Arsenal… អាស្រ័យលើការសម្រេចចិត្តរបស់រូបលោក៕
ដោយ៖ តុលា
ប្រភព៖ espn