ក្បាលទំពែក គឺបណ្តាលមកពីបញ្ហាសក់ជ្រុះជាបន្តបន្ទាប់ រហូតអស់សក់ពីលើក្បាល ហើយបញ្ហា
ដែលបង្កឱ្យមានសក់ជ្រុះ គឺមានកត្តារួមផ្សំជាច្រើន ដូចជា៖ បញ្ហាស្រេ្តស ស្បែកក្បាលសម្បូរទៅ
ដោយសារធាតុខ្លាញ់ច្រើន នាំឱ្យមានសក់ជ្រុះ។
ខាងក្រោមនេះ យើងសូមណែនាំជូនលោក នូវរូបមន្តធម្មជាតិ ងាយៗ មួយចំនួន អាចព្យាបាល
ស្បែកក្បាលទំពែកឱ្យមានសក់ដុះលូតលាស់ឡើងវិញ បានយ៉ាងមានប្រសិទ្ធិភាព ក្នុងរយៈពេល
ដ៏ខ្លី។
វិធីទី១៖ សូមយកទឹកដោះគោ ៤ស្លាបព្រាបាយលាយជាមួយនឹងម្ស៉ៅ liquorice ២ស្លាបព្រាបាយ
និងម្ស៉ៅរមៀតបន្តិច កូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅក្បាលកន្លែងទំពែង រួចទុករយៈពេល
១យប់ ជាការស្រេច។
វិធីទី២៖ សូមយកគ្រាប់ក្រូចឆ្មារ ៧គ្រាប់ និង គ្រាប់ម្រេចខ្មៅ ៨ ទៅ ១០គ្រាប់ កិនឱ្យម៉ដ្ឋ លាប
នៅលើស្បែកក្បាល ២ដង ក្នុង ១ថ្ងៃ។ សូមព្យាបាលតាមវិធីនេះ រយៈពេល ២ ទៅ ៣ សប្តាហ៍
ទោះបីជាមានភាពក្រហាយខ្លះៗ នៅលើស្បែកក្បាល។
វិធីទី៣៖ សូមយកម្ស៉ៅ cinnamon ១ ស្លាបព្រាបាយ លាយជាមួយនឹង ទឹកឃ្មុំ ២ ស្លាបព្រាបាយ
និង ប្រេងអ៊ូលីវ ៣ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែកក្បាល ទុក
រយៈពេល២០នាទី លាងសម្អាតស្បែកក្បាលជាមួយនឹងទឹកចេញជាការស្រេច៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda