CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ បាញ់សម្លាប់ឆ្កែស្រស់ៗ នៅពីមុខម្ចាស់ បង្កជាភាពភ្ញាក់ផ្អើល ពេញអ៊ិនធើណេត

ព័ត៌មានអន្តរជាតិ ៖ វីដេអូ ក្រុមមន្រ្តីប៉ូលីសមកពីរដ្ឋកាលីហ្វរញ៉ា បាញ់សម្លាប់សត្វឆ្កែមួយ
ក្បាល    នៅពីមុខម្ចាស់របស់វា  បង្កជាភាពភា្ញក់ផ្អើលជាខ្លាំងនៅក្នុងប្រព័ន្ធអ៊ិនធើណេតក្នុង
រយៈពីរថ្ងៃចុងក្រោយនេះ  នេះបើយោងតាម    ការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារ
ព័ត៌មានបរទេស news ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

ករណីបាញ់សម្លាប់ឆ្កែមួយក្បាលនេះ​  អាចធ្វើទៅបាន បន្ទាប់ពីមានការវាយប្រហារទៅលើ
មន្រ្តីប៉ូលីសមួយនាក់ក្រោយពីវាបានស្ទុះហក់ចេញមកក្រៅឡានម្ចាស់របស់វា ខណៈពេល
ដែលម្ចាស់របស់វាផ្ទាល់ ត្រូវបានក្រុមមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន ពីបទបើកតន្រ្តីនៅ
ក្នុងឡានរបស់ខ្លួនលឺខ្លាំងពេក នៅតាមទីសាធារណៈ។

យ៉ាងណាមិញ    បើយោងតាមសម្តីលោក  Leon   Rosby  ដែលត្រូវជាម្ចាស់ឆ្កែមួយក្បាល
នោះ     គូសបញ្ជាក់អោយដឹងថា  ៖  លោកពិតជាមានភាពភ័យរន្ធត់ជាខ្លាំងនៅពេលដែល
បានឃើញឆ្កែរបស់ខ្លួន   ស្លាប់នៅហ្នឹងមុខបែបនេះ  ហើយវាមិនសមណា​   មកស្លាប់យ៉ាង
ដូច្នេះសោះ   ដោយហេតុតែវាចង់ការពារខ្ញុំ  ពីការវាយធ្វើបាប  ទើបវាបើកការវាយប្រហារ
យ៉ាងនេះ។

តែបើតាមសម្តីមន្រ្តីប៉ូលីសវិញអះអាងថា  ការធ្វើបែបនេះពិតជាត្រឹមត្រូវ ក៏ព្រោះតែសិទ្ធិនៅ
ក្នុងការការពារខ្លូន ពិតជាចាំបាច់ត្រូវធ្វើឡើង ប្រឆាំងទៅនឹងហានិភ័យដែលមានចំពោះពួក
គេ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ news


Tags: international news strange news video news pics