ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មានបរទេស chinadaily
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា
នៅឯប្រទេសចិន ឯណោះវិញ ពិពណ៌ផលិតផលប្រណិតៗរបស់ពិភពលោក ត្រូវបាន
គេធ្វើឡើង ដោយមានរយៈពេលដល់ទៅ ៣ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ២២ ខែមិថុនា
ដល់ថ្ងៃទី ២៤ មិថុនា។
លើសពីនេះទៅទៀត បើយោងតាមប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែម
អោយដឹងផងដែរថា ពិពណ៌ផលិតផលប្រណិតៗរបស់ពិភពលោកមួយនេះ (Luxury
China 2013 exhibition) ត្រូវបានគេប្រារព្ធឡើងនៅឯ មជ្ឈមណ្ឌលពិពណ៌អន្តរជាតិ
ចិន (China International Exhibition Center) ដែលមានទីតាំងនៅក្នុងក្រុង ប៉េកាំង
ប្រទេសចិន។ ខាងក្រោមនេះ គឺជាទិដ្ឋភាពរួម នាឱកាសនៃការតាំងពិពណ៌មួយនេះ
ជ្រាបកាន់តែច្បាស់ តាមដានទស្សនារូប ដែលមានជាបន្តបន្ទាប់ទាំងអស់គ្នាណា ៖
ដោយ ៖ ពិសី
ប្រភព ៖ chinadaily