CamNews

តារា 

នាង Taew Natapohn ស៊ែរក្លឹបវីដេអូដោយបង្ហាញមុខមិត្តស្រី James Jirayu ច្បាស់ៗក្នុងគោលបំណងអី?

ថៃ ៖ តាំងពីបង្ហើបថាខ្លួនមានមិត្តស្រីជាមនុស្សសាមញ្ញរួចមក ក៏ស្រាប់តែមានអ្នកនិយមលេងអុឺនធឺណិតជាច្រើនបានស្វែងរកអាខោនសង្សាររបស់លោក James Jirayu គឺនាង Nong Foam ទាល់តែឃើញ ។ 

មិនត្រឹមតែប៉ុណ្ណោះ លោក James Jirayu នាង Nong Foam ថែមទាំងមិត្តភក្តិដទៃទៀត បាននាំគ្នាធ្វើដំណើរទៅកាន់ប្រទេសជប៉ុនជាមួយគ្នា ព្រមទាំងចែករំលែករូបថតជាក្រុមថែមទៀតផង ។ 

យោងតាមការបង្ហោះរបស់ នាង Taew Natapohn គឺនាងបានចែករំលែកវីដេអូនៅលើគណនីផ្លូវការរបស់នាង ក្នុងវីដេអូនោះក៏ឃើញមានមុខសង្សារលោក James Jirayu យ៉ាងច្បាស់ទាំងដែលសមីខ្លួនព្យាយាមលាក់បាំងភ្នែកមហាជន ។ 


នៅក្នុងនោះផងដែរ នាង Taew Natapohn បានថ្លែងប្រាប់អ្នកកាសែតថា "ខ្ញុំមិនបានផុសក្នុងគោលបំណងអ្វីនោះទេ ការពិតទៅខ្ញុំមិនបានចំណាំទេថា Foam នៅក្នុងវីដេអូឬអត់ទេ ប៉ុន្តែខ្ញុំគ្រាន់តែផុសវាដើម្បីចង់ឲ្យមហាជនបានឃើញពេលវេលាដ៏ល្អមួយនេះ" ៕


ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook

Tags: Taew Natapohn Tameeruks Thon Aach Lhaisakul