CamNews

ព័ត៌មានអន្តរជាតិ 

នាវាចម្បាំងចិន បង្ហាញ វត្តមាន លើដែនទឹក វៀតណាម ទីកន្លែង សង្ស័យ ធ្លាក់យន្តហោះ ម៉ាឡេស៊ី

ព័ត៌មានអន្តរជាតិ ៖ ថ្ងៃច័ន្ទ ក្រោយពីបានដកស្រង់ សេចក្តីរាយការណ៍ ពីកងទ័ព ទំព័រសារព័ត៌មាន រដ្ឋចិន ស៊ិនហួរ បានចុះផ្សាយ អត្ថបទ អោយដឹងថា នាវាចម្បាំងចិន Mianyang បានមានវត្តមាន ទៅដល់ ដែនទឹក ប្រទេសវៀតណាមហើយ ជាទីកន្លែង ដែលគេសង្ស័យថា យន្តហោះ របស់ក្រុម ហ៊ុនអាកាសចរណ៍ ប្រទេស ម៉ាឡេស៊ី ធ្លាក់ បាត់ខ្លួន ។


គួរបញ្ជាក់ផងដែរថា នាវាចម្បាំងមួយគ្រឿងនេះ​ ខណៈទៅដល់កន្លែង សង្ស័យថា មានករណីធ្លាក់ យន្តហោះហើយនោះ វាបានចេញប្រតិបត្តិការរបស់ខ្លួន ពោល ព្យាយាម តាមដាន ក៏ដូចជាស្វែង រកនូវយន្តហោះ មួយគ្រឿង ដែលបានបាត់ការទាក់ទង កាលពីវេលាទាបភ្លឺ ថ្ងៃសៅរ៍កន្លងទៅនេះ


ដោយមានការទាក់ទង ទៅនឹងអាកាសចរណ៍ ម៉ាឡេស៊ី អោយដឹងថា យន្តហោះ ជើងហោះហើរ MH370 បានបាត់ការទំនាក់ទំនង ពីប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ១ និង ២០ នាទី ទាបភ្លឺថ្ងៃសៅរ៍ កន្លងទៅនេះ ខណៈក៏កំពុងតែធ្វើដំណើរហោះចេញ ពីក្រុង កូឡាឡាំពួរ ឆ្ពោះទៅក្រុង ប៉េកាំង ប្រ ទេសចិន។ យន្តហោះខាងលើ ផ្ទុកបុគ្គលិក ១២ អ្នកដំណើរ ២២៧ នាក់ ក្នុងនោះ ជនជាតិចិនមាន គ្នាដល់ទៅ ១៥៤ នាក់ ឯណោះ ៕


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: China Beijing Hong Kong Plane Jet Int news Unt news