ព័ត៌មានអន្តរជាតិ ៖ អតីត នាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ បានត្រឡប់មកដល់ប្រទេស ថៃ វិញ បានតាមការកំណត់ របស់យោធា បន្ទាប់ពីធ្វើដំណើរទៅជួប អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន នៅ ប្រទេស បារាំង។
យោងតាមគេហទំព័រ INN របស់ថៃនៅថ្ងៃ ចន្ទ ទី ១១ ខែ សីហា ឆ្នាំ២០១៤នេះបានចុះផ្សាយ ឲ្យដឹង ថា លោស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ និង កូនប្រុស បង្កើតបានធ្វើដំណើរ មក ដល់ប្រទេសថៃ វិញហើយកាលពីយប់មិ្សញនេះតាមការកំណត់របស់គណៈរក្សាសន្តិសុខយោធា ។
ទន្ទឹមគ្នានេះដែរមាន ការតាម ប្រមាញ់ ព័ត៌មានពី អ្នកយកព័ត៌មាន យ៉ាងច្រើនកោះករ នៅព្រលានយន្តហោះអន្តរជាតិ សុវណ្ណ ភូមិ ប៉ុន្តែ លោកស្រី យីងឡាក់ និង កូនប្រុសបង្កើត បានជិះយន្តហោះ ជើងហោះហើរពិសេសចុះចតនៅ ព្រលានយន្តអន្តរជាតិ ដនមឿង ជាហេតុធ្វើឲ្យអ្នកសារព័ត៌មាន ណាម្នាក់ អាចផ្តិតយករូបភាព ពីការវិលត្រឡប់ មក ប្រទេសថៃរបស់លោកស្រី យីងឡាក់ នោះទេ
គួរបញ្ជាក់ផងដែរថា លោក ស្រី យីងឡាក់ បានធ្វើការសុំអនុញ្ញាតពីយោធាថៃ ធ្វើដំណើរកាន់ ទ្វីប អ៊ឺរ៉ុបរយៈពេល ២០ ថ្ងៃ ដើម្បី បំពេញភារកិច្ចផ្ទាល់ខ្លូន ចាប់ពីថ្ងៃទី ២៣ ខែ កក្កដា និង មានកំណត់ ប្រឡប់មកវិញ នៅថ្ងៃទី ១០ ខែ សីហា មិ្សលមិញនេះ។ការធ្វើដំណើរទៅ បរទេសលើកនេះ ត្រូវបាន គេដឹងថា លោកស្រី យីងឡាក់ បានទៅចូលរួមពិធីខួបកំណើត របស់អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅ ប្រទេសបារាំង និង សម្រាក់លំហែកាយនៅបណ្តា ប្រទេសមួយចំនួន នៅក្នុងទ្វីប អ៊ឺរ៉ុប ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ អាយអិនអិន