CamNews

តន្រ្តី 

ផ្ទុះ​សង្គ្រៀម​ពាក្យ​សម្តី រវាង​អ្នក​គាំ​ទ្រ​​លោក ងួន សុបិន និង​អ្នក​រិះ​គន់​ការ​និពន្ធ​បទ «ស៊ី​បាន

(ភ្នំពេញ)៖ ក្រោយពីផ្ទុះការរិះគន់ខ្លាំងៗ លើការនិពន្ធបទចម្រៀងចម្លងសាច់ភ្លេងពីថៃ ហើយកាឡៃ​​អត្ថន័យ ប្រាចាកពីសីលធម៌ ធ្វើឲ្យអាប់ឱនកិត្តិយសនារីខ្មែរ គឺបទ «ស៊ីបានចេះតែស៊ីទៅ» និ​ង​ជាស្នាដៃនិពន្ធ​របស់លោក ងួន សុបិន និងច្រៀងដោយតា​រាចម្រៀងលោក កែវ វាសនា​ ត្រូវបានគេកត់សម្គាល់ថា មានមហាជនច្រើ​ន បានសម្តែ​ងការមិនពេញចិត្ត ថែមទាំងរិះគន់កប់ៗមាត់​ផងដែរ។ ប៉ុន្តែផ្ទុយពីនេះ ក៏​មាន​តារាសិល្បៈខ្មែរខ្លះ បានគាំទ្រនឹងទទូច ស្នើរឲ្យមហាជនបញ្ឈប់ ការរិះគន់នេះ​។

ជាក់ស្ដែង កាលពីថ្មីៗនេះតារាសម្តែង​កញ្ញា សួង សុខារ៉ានីត និងកញ្ញា ណូម័រ បានសរសេ​រ​ប​ង្ហោះ នៅ​លើ​ហ្វេសប៊ុករបស់ខ្លួន បង្ហាញការមិនពេញចិត្ត លើកពាក្យសម្តីរិះគន់ មួយចំនួនលើ​អ្ន​ក​និ​ពន្ធ លោក ងួន សូបិន ។ មិនតែប៉ុណ្ណោះ ថែមទាំងស្នើសុំឲ្យបញ្ឈប់ ការរិះគន់​ពី​សំ​ណាក់​ទស្សនិកជនទៀតផង។ ប៉ុន្តែទន្ទឹមនឹងការបញ្ចេញមតិពីសំណាក់ កញ្ញា សួង សុខារ៉ានីត នេះដែរ ក៏មានអ្នកលេងហ្វេសប៊ុក ជាច្រើន​បានផ្ទុះកំហឹង វាយបកមកនាងវិញ​ផងដែរ។

នៅលើ Acount Facebook របស់បុរសម្នាក់មានឈ្មោះថា new Hero បានសរសេរសំដៅឲ្យ​ ក​ញ្ញា សួង សុខារ៉ានីត ថា «អូនថាស៊ីបានចេះតែស៊ីទៅ ហ្នឹងមានន័យសាមញ មិនធ្ងន់ធ្ងរស៊ី​ជ​ម្រៅអីទេ គ្រាន់តែស្នេហាប្រុសស្រី សាវ៉ាធម្មតាទេ ចុះបើបងប្រាប់ពួកម៉ាកបងថា បង​ស៊ីអូន​ឡើ​ងជ្រិញហើយ ឥឡូវចង់ចែកឲ្យពួកម៉ាកបងស៊ីម្តង អូនយល់ថា មានន័យយ៉ាងម៉េចវិញ? »។

ប្រភពដដែលនេះ​បានបន្តថា «សុខៗបងប្រាប់ថា ស៊ីអូនឯងបានហើយ អូនខឹងបងអត់? ឬអូនប្រ​ហែ​លជាមិនខឹងទេ អត្ថន័យរាក់ៗអ៉ីចឹងអត់ឃើញមានអី ប៉ះពាល់ផង ចាំបងយករូបថត​អូន១​សន្លឹ​កផុសដាក់ថា អញស៊ីហើយអើយវើយ សំលាញ់ណាចង់ស៊ីទៅរកគេទៅ បងមានន័យថា បងលង់ស្រឡាញ់អូន​ហើយ បើសំឡាញ់ណាចង់ស្រឡាញ់ ទៅរកគេទៅ កុំខឹងណាអូន!»។

ទន្ទឹមនឹងគ្នានេះដែរ តារាសម្តែង និងជាតារាហ្វេសប៊ុក ប៉ីប៉ីឌី ក៏បានប្រតិកម្ម ចំពោះការលើកឡើ​ងរ​ប​ស់ កញ្ញា សួង សុខារ៉ានីត ក្នុងគោលបំណងគាំទ្រលោក ងួន សុបិន ដែរថា «ត្រូវហើយបង និ​យាយត្រូវណាស់ ប៉ុន្តែខុសត្រង់ថា មិនមែនអង្គុយនិយាយទេ គឺឈរនិយាយ បងអាចមើលម្តងទៀតបាន ពេលខ្លះក៏គួរតែស្វែងយល់ឡើងវិញថា ហេតុអីគេរិះគន់? ​គេរិះគន់ បែរជាថា គេហ្នឹងចាំតែរិះគន់ ដោយមិនមើលពីកំហុសជាក់ស្តែង ហើយចង់ឲ្យបងដឹងថា បើរិះគន់ខុសក៏មិនអាចល្បីដែរ ទាល់តែរិះគន់ចំចំណុចទើប​អាច​ល្អ!»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local ent news