CamNews

តារា 

"គុណបុណ្យល្អណាស់" ក្រុម​​ផលិត​ភាព​យន្ត មក​ពី Hollywood និង សាវិន ហ្វីលីព ​​សាងផលបុណ្យ នៅសៀមរាប

(ភ្នំពេញ)៖ ស្របពេលដែលកេរ្តិ៍ឈ្មោះ​ល្បីល្បាញខ្លាំង ​លើអាជីព​សិល្បៈនេះដែរ តារា​ស​ម្តែង​ ​លោក សាវិន ហ្វី​លីព ក៏ជាបុគ្គលដ៏សំខាន់ និងលេចធ្លោលើកិច្ច​ការងារសង្គម តាមរយៈសកម្មភាពមនុ​ស្ស​​​ធម៌ ជួយដល់កុមារកំព្រា និងជនក្រីក្រនៅទីជនបទ នៃតំបន់ដាច់ស្រយ៉ាល រស់នៅតាមបណ្តាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ផងដែរ។

តាមការកត់សម្គាល់ ទោះបីជារវល់ខ្លាំង ជាមួយអាជីពសិល្បៈ និង​សកម្មភាពជួយកុមារកំព្រា និ​ងជនក្រីក្រហើយនោះ លោ​ក សាវិន ហ្វីលីពក៏បានបង្កើតមូលនិធិមួយ ដើម្បីស្វែងរកជំនួយពីស​​ប្បុរសជន ក្នុងនិ​ងក្រៅស្រុក មក​សង់ ​សា​លារៀង វត្តអារាម និងធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋ និងគ្រួសារអ្នកក្រីក្រ កំពុងជួបការខ្វះខាតលំបាក មួយចំនួនទៀតផង។ គិតចំនួនអណ្តូង​ដែលតារាសម្តែង លោក សាវិន ហ្វីលីព ធ្លាប់បានសាងសងជូនគ្រួសារក្រីក្រ រហូតមកទល់ពេលនេះ មា​នចំនួន១៨៥ អណ្តូង​ហើយ។

នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោកសាវិន ហ្វីលីព ថ្មីៗនេះ បានសរសេរបង្ហោះ ជាសាធារណៈ​នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា នេះថា «ព្រឹកនេះខ្ញុំបន្តការងារ ផ្ដល់អណ្ដូងទឹកដល់គ្រួសា​រកុមារ សហគមន៍ និងជនពិការក្នុងខេត្តសៀមរាបទៀតហើយ ក្រុមការងារមូលនិធិកុមារ សាវិន កម្ពុជា និងក្រុមការងារផលិតភាពយន្ត មកពីហូលីវូត,សហរដ្ធអាមេរិក បាន​កំពុងផ្ដល់អណ្ដូងទឹ​កថ្មី ចំនួន១៣ទៀត នៅក្នុងភូមិចំនួន៥»។

តារាសម្តែង និងជាឯកអគ្គរាជទូតសុឆន្ទៈ នៃអង្គការសប្បុរសជួយកុមាររបស់បារាំង ឈ្មោះថា «CGF Children Foundation» លោក សាវិន ហ្វីលីព បានបញ្ជាក់ថា «ភូមិចំនួន៥ដែល​ទទួលបាន​កា​រផ្តល់ អណ្តូងទាំង១៣នេះ រួមមាន៖ ភូមិកន្រ្តក , ភូមិប្របោស, ភូមិស្វាយព្រៃ, ភូមិសំបួរ និងភូមិក្រសាំង ស្ថិតក្នុង​សង្កាត់ ខេត្តសៀមរាប។ ម្យ៉ាងទៀតក្រុមការងារផលិតភាពយន្តនេះ ក៏សូមឧទ្ទិ​សនៃផលបុណ្យនេះ ជូនលោក Paul Walker ( ស្លាប់ 30 Nov, 2013) ដែលជាមិត្តជិតស្និទ្ធបំផុតរបស់ពួកគេ គំរប់ខួប៣ឆ្នាំ(30 Nov 2016) សូមរួមគ្នាជួយកុមារសហគមន៍យើង។ ទឹកគឺជីវិត.. »។

សូមបញ្ជាក់ដែរថា ការបង្ហាញមុខ ក្នុងសកម្មភាពមនុស្សធម៌ ដែលជាទង្វើរដ៏ល្អរបស់តារាសម្តែ​ង​​ល្បីឈ្មោះ នៅស្រុកខ្មែរលោក សាវិន ហ្វីលីព ពេលនេះត្រូវបានមជ្ឈដ្ឋាន មហាជនជាច្រើ​ន សម្តែងអារម្ម​ណ៍គាំ​ទ្រ និងកោតសរសើរ មិនដាច់ពីមាត់ ខណៈតារារូបនេះ តែងធ្វើសកម្មភាពចុះការងារមនុស្សធម៌ ដើម្បីជួយដល់ជនក្រីក្រ និងកុមារកំព្រាជាច្រើន មកហើយនោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local ent news