CamNews

តារា 

«កញ្ចក់» ភាពយន្តខ្នាតធំ បែបភ័យរន្ធត់​ និងព្រឺព្រួចប្រចាំឆ្នាំ ជះលុយថត ជិត៥ម៉ឺនដុល្លារ ក្រុងពាលីថតហើយ

(ភ្នំពេញ)៖  «កញ្ចក់» ដែលជាស្នាដៃថ្មីរបស់ផលិតកម្ម មហាហង្ស បើតាមប្រភពពីចាងហ្វាងផលិតកម្ម បានឲ្យដឹងថា ខ្សែភាពយន្តនេះគ្រោយចាងទុនផលិត ប្រមាណជិត ៥ម៉ឺនដុល្លារ ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានគុណភាពល្អខ្លាំង សម្រិតសម្រាំងយ៉ាងពិសេស ត្រៀមយកទៅដាក់បញ្ចាំង នៅក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក។


គួរបញ្ជាក់ថា ការអះអាងខាងលើនេះ ត្រូវបានធ្វើឡើង ខណៈដែលផលិតកម្ម «មហាហង្ស» បានរៀបចំពិធីក្រុងពាលីរឿងថ្មីមួយទៀត មានចំណងជើងថា «កញ្ចក់» នាព្រឹកថ្ងៃទី ០៧ មិនា ឆ្នាំ២០១៧ នេះ ដែលជាភាពយន្តខ្នាតធំ ហើយមានការ ចូលរួមសម្តែង ដោយតារាល្បីៗ ប្រចាំផលិតកម្ម មហាហង្ស មានទេពកោសល្យទទួលស្គាល់ ពីសំណាក់ទស្សនិកជន តួយ៉ាង លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងថា ភាពយន្តខ្នាតធំនេះ ផលិតកម្ម គ្រោងប្រើខ្ទង់ចំណាយប្រមាណ ជាជិត៥ម៉ឺនដុល្លារ ឬលើសតិចតួច ដែលជាស្តង់ដារមួយ នៅស្រុកខ្មែរយើង។ អ្វីដែលសំខាន់យើងក៏ត្រៀម យកស្នាដៃរឿងកញ្ចក់ ទៅចាក់បញ្ចាំងនៅក្រៅប្រទេសដែរ។ រឿង «កញ្ចក់» ប្រសិនបើតួ មានពេលថតគ្រប់គ្រាន់ សាច់ថតមានប្រមាណជាពីរខែ ហើយយកមករៀបចំ១ខែទៀត ចឹងទេយ៉ាងយូរ ៣ខែ នឹងមានការចាក់បញ្ចាំងជាផ្លូវការ តាមបណ្តារោងភាពយន្តទំនើបៗនៅស្រុកខ្មែរ ជាពិសេសនៅភ្នំពេញ និងសៀមរាប។ 


លោក អ៊ិន សុភិន ដែលជាចាងហ្វាងផលិតកម្មនោះ អំឡុងពេលដែលមានកម្មវិធីផ្លូវការ នៃការរៀបចំពិធីក្រុងពាលី លោក បានបញ្ជាក់ក្តែងៗដល់ក្រុមអ្នកយកព័ត៌មាន អោយដឹងថា ភាពយន្តថ្មីរបស់ផលិតកម្ម មហាហង្ស រឿង«កញ្ចក់» ផ្ដោតសំខាន់លើឈុតឆាកភ័យខ្លាច ព្រឺព្រួច រន្ធត់ ដើម្បីទាក់ទាញអ្នកទស្សនា ខណៈភាពយន្តប្រភេទនេះ របស់ផលិតកម្ម មហាហង្ស ទទួលបានការគាំទ្រខ្លាំងរួចមកហើយ ពេលដាក់បញ្ចាំងនាពេលកន្លងមក។ រឿងនេះ យើងរំលេចដោយតារាមានស្នាដៃសម្តែងបានល្អ នៅលើទីផ្សារ បូកផ្សំទាំងប្រភេទកាមេរ៉ាថតក៏ល្អ មានតម្លៃខ្ពស់ ការសម្រិតសម្រាំងយ៉ាងពិសេស ទាំងសាច់រឿង ទាំងការនិពន្ធយ៉ាងម៉ត់ចត់ និង ប្លង់ថត ជាដើមនោះ ប្រភពបានបញ្ជាក់ឲ្យដឹងថា នឹងមិនធ្វើឲ្យទស្សនិកជន ខកបំណងនោះទេ ជាពិសេស សម្រាប់បណ្តាទស្សនិកជនដែលនិយមចូលចិត្ត តាមដានទស្សនាខ្សែភាពយន្តថ្មីៗ បែបរន្ធត់ និងព្រឺព្រួច៕


 


Tags: Local ent news