(ភ្នំពេញ)៖ ស្ងាត់ៗស្រាប់តែម្ចាស់បទ« ដីថ្លៃប្រល័យស្នេហ៍» លោក ម៉ារ៉ា ប៊ុណ្ណា បានចេញនូវបទចម្រៀងថ្មី គួរឲ្យភ្ញាក់ផ្អើលជាច្រើនបទក្នុងផលិតកម្ម «Galaxy Song» ក្នុងនោះបទ«អនិច្ចារស្នេហាអ្នកប្រដាល់» ដែលមានការចូលរួមសម្ដែង ដោយអតីតកីឡាករ លោក ជៀស ស្រួច និង លោក អេ ភូថង ពេលបានទស្សនាហើយស្ទើរតែ ទប់ទឹកភ្នែកមិនជាប់ ព្រោះតែបានឆ្លុះបញ្ចាំងពីជីវិតពិតរបស់អ្នកប្រដាល់ ដែលកំពុងរស់នៅក្នុងសង្គមសព្វថ្ងៃនេះ។
បទ«អនិច្ចារស្នេហាអ្នកប្រដាល់» បានបកស្រាយផ្ដោតសំខាន់ទៅលើ ជីវិតរបស់កីឡាករ ដែលកំពុងរស់នៅក្នុងមជ្ឈដ្ឋានអ្នកប្រដាល់ ព្រោះតែជីវភាពខ្វះខាត ត្រូវពឹងតែទៅលើកម្លាំងបាយ តែមួយមុខ ពោលមិនអាចមានជំនាញផ្លូវការណាមួយ ដើម្បីរកប្រាក់កម្រៃបាន ក្រៅពីប្រដាល់ប្រើកម្លាំងនេះឡើយ។ ម្យ៉ាងទៀត ពេលបានឡើងប្រដាល់ទើបបានប្រាក់ចាយ តែបើមិនបានឡើងប្រដាល់ទេ ច្បាស់ជាត្រូវដាច់បាយហើយ។
ចំណុចនេះត្រូវបានអ្នកដទៃមើលងាយមើលថោក មិនផ្ដល់តម្លៃឲ្យ ព្រោះតែភាពក្រីក្រ រហូតត្រូវបាត់បង់ស្នេហា គួរឲ្យអាសូរ ។ ក្នុងន័យនេះអ្នកនិពន្ធ ក៏ចង់ទទូចដល់មនុស្សគ្រប់រូប មេត្តាមានចិត្តសណ្ដោសប្រណី ដល់ជីវិតអ្នកប្រដាល់ ទោះបីខ្លួនក្រ ក៏ស៊ូទ្រាំរស់ដើម្បីបុព្វហេតុ លើកស្ទួយវិស័យក្រីឡារជាតិផងដែរ។
ចង់ដឹងថាបទ«អនិច្ចារស្នេហាអ្នកប្រដាល់» មានអត្ថន័យកំសត់ស្រក់ទឹកភ្នែកកម្រិតណា សូមទស្សនាទាំងអស់គ្នា ជាមួយ Khmertalking៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង