(ភ្នំពេញ)៖ អតីតអ្នកនិពន្ធ លោក សាន សេកសុខុម នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦នេះ ផ្ទុះកូដកម្មតវ៉ា លើផលិតកម្ម Z Entertainment ដែលលួចចំលងស្នាដៃ។ ការផ្ទុះកូដកម្ម ពីអតីតអ្នកនិពន្ធក្នុងផលិតកម្ម Z Entertainment នេះបានធ្វើឡើង បន្ទាប់ពីរឿងល្បុក្កតោចម្លែក ចាក់បញ្ចាំងជាង២ខែ និងរឿងអមតៈដែលទើបបានចាក់បញ្ចាំង កាលពីល្ងាចម្សិលមិញ។
អតីតអ្នកនិពន្ធ លោក សាន សេកសុខុម បានផ្ទុះកូដកម្មអហិង្សាមួយ នៅមុខផ្សារទំនើប ស៊ីធីម៉ូល ដើម្បីទាមទារកម្មសិទ្ធបញ្ញានៅក្នុងផលិតនេះ ដោយសារតែលោក ក៏បានចូលរួមចំណែកក្នុងការតែងនិពន្ធរឿងទាំងពីរនេះផងដែរ។
គួរបញ្ជាក់ថា នៅក្នុងបដា របស់លោក សាន សេងសុខុម បានសរសេរជាច្រើនចំណុច នៅក្នុងនោះ លោកបានទាមទារឲ្យផលិតកម្ម Z Entertainment ទទួលខុសត្រូវ ចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយ ខាងភាគីផលិតកម្ម Z Entertainment វិញ បានប្រាប់គេហទំព័រ khmertalking ថាករណីនេះ លោកនឹងមានវិធានការចាត់ការលើលោក សាន សេកសុខុម តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង
ខ្សែភាពយន្ត “កំពូលអ្នកប្រណាំងឡាន” នឹងមានចាក់បញ្ចាំងនាថ្ងៃបុណ្យចូលឆ្នាំចិន
រឿងថ្មីដែលទើបនឹងមានចាក់បញ្ចាំងក្នុងរោងភាពយន្តសម្រាប់គ្រួសារមកទស្សនានៅថ្ងៃឈប់សម្រាកនេះគឺ
នាក្នុងថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាថ្ងៃទិវានៃក្ដីស្រលាញ់ នេះការទន្ទឹងរង់ចាំ នៅការចាក់បញ្ចាំងខ្សែភាពយន្
អស្ចារ្យ! ក្មេងប្រុសម្នាក់អាចដកព្រះខ័នរបស់ស្ដេច Arthur ដើម្បីសង្គ្រោះពិភពលោកពីបិសាច ក្នុងរឿង The Kid Who Would Be King (មានវីដេអូ)
រឿង Glass ដែលអ្នកទស្សនាមួយចំនួនបានស្គាល់ថាជាវគ្គបន្តរបស់រឿង Unbreakable