ព័ត៌មានអន្តរជាតិ ៖ បើតាមការដកស្រង់សេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយ
ដោយទីភ្នាក់ងារបរទេស អាស៊ីវ័ន បានគូសបញ្ជាក់អោយដឹងថា បុរសដែលជាគ្រូបង្រៀនបើក
បររថយន្តមា្នក់ ត្រូវបានស្លាប់បាត់បង់ជីវិត នៅក្នុងឡាន ខណៈពេលដែលភ្លៀងមួយមេធំ បាន
ធ្វើអោយដើមឈើមួយដើម ដ៏ធំបាក់រលំសង្កត់ពីលើ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯប្រទេស
សឹង្ហបុរី ស្របពេលដែល គ្រូបង្រៀនប្រុស ដែលជាជនរងគ្រោះរូបនោះ មានឈ្មោះថា Jason
Cheong វ័យ ២៥ ឆ្នាំ។ ដោយឡែក បើនិយាយពីសិស្សស្រីរបស់គាត់ ដែលរួមដំណើរជាមួយ
គ្នានោះ ឈ្មោះ Marliana Sumarno វ័យ ៣៤ ឆ្នាំ សំណាងល្អ មិនបានស្លាប់បាត់បង់ជីវិតអ្វី
នោះទេ ដោយទទួលរងរបួសធ្ងន់បន្តិចតែប៉ុណ្ណោះ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន