កីឡាករ Novak Djokovic ត្រូវបានគេ ស្គាល់ថាជា កីឡាករតេន្នីស មួយដ៏ល្បី ហើយថែមទាំងមាន អត្តចរិត រួសរាយរាក់ទាក់ ណាស់ ។ ថ្មីៗនេះ គាត់បានធ្វើអោយ ក្មេងរើសបាល់ម្នាក់ សប្បាយចិត្ត អស់ស្ទះហើយ ក៏បានធ្វើអោយ ទស្សនិកជន សប្បាយរីករាយ ពេញទីលានផងដែរ ។
នៅក្នុងការប្រកួត French Open ថ្មីៗនេះ នៅក្នុងម៉ោងសំរាកខ្លីមួយ ក្មេងរើសបាល់ម្នាក់ ដែលជា ក្រុមការងារនោះ បានមកបាំងឆ័ត្រអោយ Novak Djokovic ។ បន្ទាប់មក Djokovic បានហៅក្មេង នោះមកអង្គុយ ជាមួយគ្នា ហើយសុំធ្វើជាអ្នក កាន់ឆ័ត្រ ហើយហុចឡាកែត អោយក្មេងប្រុសនោះ កាន់វិញដោយ គាត់ដើរតួជា ក្មេងរើសបាល់ និងក្មេងប្រុសនោះ ដើរតួជាតារាម្តង ។ បន្ទាប់មកទៀត គាត់យកទឹកអោយ ក្មេងនោះហើយ ជល់ទៀត ។
សកម្មភាពទាំងនេះ ត្រូវបាន ទស្សនិកជន សើច សប្បាយរីករាយ ពេញទីលាន ។ ចំណែកក្មេង ប្រុសនោះវិញ ញញឹមបិទមាត់ មិនជិតឡើយ មើល ទៅប្រហែលជា មិនអាចបំភ្លេច ថ្ងៃនេះបាន ឡើយ ក្នុងមួយជីវិត ៕