CamNews

ព័ត៌មានអន្តរជាតិ 

"សង្គ្រាមវាយ ISIS ដណ្តើមទីក្រុង" វីដេអូ Drone ព្រឺក្បាល កងកម្លាំងប្រមូលផ្តុំ ត្រៀមដកសរសៃឈាម ISIS

ព័ត៌មានអន្តរជាតិ ៖ ខ្សែអាថ៍វីដេអូដ៏អស្ចារ្យ ប៉ុន្តែអាចនិយាយបានថា រន្ធត់នោះ ត្រូវបានផ្តិតរូបភាព បានទាំងស្រុង ដោយយន្តហោះគ្មានមនុស្សបើក Drone របស់ភ្នាក់ងារសារព័ត៌មានអន្តរជាតិ Ruptly ដែលជាវីដេអូបង្ហាញច្បាស់ជាក់ស្តែងពីកងកម្លាំងអ៊ីរ៉ាក់ បានប្រមូលផ្តុំកម្លាំង នៅឯច្រកចូលទីក្រុង Mosul កាលពីថ្ងៃច័ន្ទដើមសប្តាហ៍កន្លងទៅនេះ ជាកម្លាំង ត្រៀមវាយកំទេច ISIS ក្នុងគោលបំណងតែ មួយគត់នោះគឺ ដណ្តើមគ្រប់គ្រងទីក្រុង Mosul ពី ISIS មកវិញ ក្រោយពី ISIS កាន់កាប់បានរយៈ ពេលជាង ២ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ គួរបញ្ជាក់ថា សង្គ្រាមប្រយុទ្ធ ISIS ដើម្បីដណ្តើម គ្រប់គ្រងទីក្រុង Mosul មកវិញនោះ បានចាប់ផ្តើមរយៈពេល ២សប្តាហ៍ហើយ ។ 


រថពាសដែក នៃកងកម្លាំងប្រមូលផ្តុំ អ៊ីរ៉ាក់ ត្រូវបានបង្ហាញវត្តមានឡើងនៅឯជុំរុំ ភាគខាងត្បូងឆៀង ខាងលិច ទីក្រុងធំបំផុតទី ២ របស់អ៊ីរ៉ាក់ នោះគឺ ទីក្រុង Mosul ។ តាមរយៈខ្សែអាថ៍វីដេអូ យើងអាចមើល ឃើញជាក់ស្តែងឲ្យដឹងថា ពលទាហានអ៊ីរ៉ាក់ បានមានវត្តមាននៅជុំវិញរថពាសដែក ខណៈ excavators កំពុងតែមមាញឹក ក្នុងការជីកលាណដ្ឋាន ដើម្បីធ្វើការត្រៀមប្រយុទ្ធ ។ 


ទន្ទឹមនឹងនេះដែរ កងកម្លាំងទ័ពអ៊ីរ៉ាក់ ដែលទទួលបាននូវការគាំទ្រ ពីកម្លាំងពួក Kurdish នោះ ក៏ បានបង្ហាញវត្តមាននៅជិតនឹងមូលដ្ឋានទ័ពយោធារបស់ខ្លួន ដែលមានការគាំពារ និងដាក់ពង្រាយ ទៅដោយរថពាសដែក ២៥គ្រឿង ពលទាហាន ១៥០នាក់ និង មន្រ្តីប្រឹក្សាយោធា ជាង ២០០០នាក់ ផ្សេងទៀត។ ជាការពិតណាស់ បើតាមប្រភពបញ្ជាក់ឲ្យដឹងថា កម្លាំងពួក Kurdish បានចូលកាន់តែ កៀកទីក្រុង Mosul មានទែនហើយ ដែលមានរយៈចម្ងាយឆ្ងាយពី Mosul ត្រឹមតែ ៩គ.ម តែប៉ុណ្ណោះ ក្នុងនោះកងកម្លាំងរបស់ខ្លួនបានបើកការវាយប្រហារសម្លាប់ISIS អស់ជាច្រើននាក់ដូចគ្នាដែរ អំឡុង ប្រតិបត្តិការវាយប្រហារសម្រុកចូលក្រុង ។  ដោយឡែក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ យោធាទួរគី ឲ្យដឹងថា ខ្លួនក៏បានចូលរួម ប្រយុទ្ធដូចគ្នាដែរ នៅទីក្រុង Bashiqa បើទោះជារដ្ឋាភិបាលអ៊ីរ៉ាក់ ទទូចដដែលៗឲ្យដកកម្លាំងរបស់ ខ្លួនចេញ៕
-តោះទៅមើល វីដេអូ LIVE ព្រឺក្បាល សង្គ្រាមដណ្តើមទីក្រុង Mosul ពីពួក ISIS


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី 

Tags: ISIS Fund US Airstrike Obama Washington Int news IS