CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្ម ខ្លោចចិត្ត ៖ មនុស្សស្លាប់កើនដល់ ១៧ នាក់ ក្រោយធ្លាក់ ឧទ្ធម្ភាគចក្រជួយសង្គ្រោះ

ព័ត៌មានអន្តរជាតិ ៖ មកទល់នឹងថ្ងៃពុធ ម្សិលមិញនេះ បើតាមរបាយការណ៍អោយដឹងថា
មនុស្សដែលបានស្លាប់កើនឡើងដល់ ១៧ នាក់ហើយ  នៅក្នុងប្រទេសឥណ្ឌា  នៅពេល
ដែលឧទ្ធម្ភាគចក្រសង្គ្រោះ  ក្រុមមនុស្សរងគ្រោះព្រោះទឹកជំនន់មួយគ្រឿង បានជួបនឹង
ឧបទ្ទេវហេតុធ្លាក់
  និង ផ្ទុះឆេះ  កាលពីថ្ងៃអង្គារកន្លងទៅនេះនេះបើតាមការអោយដឹងពី
គេហទំព័រសារព័ត៌មានបរទេស ​​ CNN ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោង
មុននេះបន្តិច។

មនុស្ស ១៥ នាក់នៅតែបន្តការបាត់ខ្លួន  នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មាន។
ឧទ្ធម្ភាគចក្រសង្គ្រោះ   មួយគ្រឿងនេះ     បានជួបឧបទ្ទេវហេតុធ្លាក់ចុះ  ក្នុងដំណើរវិល
ត្រលប់មកផ្ទះវិញ   បន្ទាប់ពីបានចេញយុទ្ធនាការជួយសង្គ្រោះ  និងបញ្ជូនជនរងគ្រោះ
ទៅកាន់ទីទួលមានសុវត្ថិភាព បានជាង ២០០០ នាក់ ។


គួរបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះ​  ធ្លាក់ឧទ្ធម្ភាគចក្រសង្គ្រោះនេះ បានកើតឡើង
នៅក្នុងតំបន់ Gaurikund រដ្ឋ Uttarakhand ភាគខាងជើង ប្រទេសឥណ្ឌា ។
គួររំឭកផង
ដែរថា   ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ  ប្រទេសឥណ្ឌាពិតជាទទួលរងឥទ្ធិពល
ដ៏អាក្រក់យ៉ាងខ្លាំង ដែលស្ទើរតែមិនធ្លាប់បានជួបកាលពីពេលកន្លងទៅនោះគឺ មនុស្ស
ច្រើនជាង  ៥ ពាន់បានស្លាប់បាត់បង់ជីវិត  ខណៈបានជួបនូវគ្រោះទឹកជំនន់ដ៏កាចសា
ហាវ ស្របពេលដែលក្រុមមនុស្សមួយចំនួន បានជាប់គាំងនៅលើទីទួលមានសុវត្ថិភាព
មិនត្រឹមតែប៉ុណ្ណោះ ក៏មានការរអិលបាក់ដីផងដែរ។

នាយករដ្ឋមន្រ្តី នៃប្រទេសឥណ្ឌា លោក  Manmohan  Singh បានចេញសេចក្កីថ្លែងការ
ណ៍អោយដឹងថា ៖  លោកពិតជាមាន ការតក់ស្លុតជាខ្លាំង  នៅពេលដែលបានដឹងឭព័ត៌
មានមួយនេះ។ ប្រជាជាតិ រួមទាំងខ្ញុំបាទ សូមចូលរួមរំលែកទុក្ខ  និងកាន់ទុក្ខ  ដល់ក្រុម
មនុស្ស      ដែលបានស្លាប់បាត់បង់ជីវិត  ជាពិសេសឧទ្ទិសដល់  វីរៈបុរសក្លាហានរបស់
យើង   ដែលបានប្រឹងប្រែង អោយអស់ពីលទ្ធភាព  ក្នុងការជួយមនុស្សរាប់ពាន់នាក់ ពី
គ្រោះដ៏អាក្រក់មួយនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic