CamNews

តារា 

តារាចម្រៀងសិចស៊ី Britney Spears សរសើរ Justin Bieber ថា ជាបុរសល្អមិនចេះអួតអាង

(អាមេរិក)៖ តារាចម្រៀង Britney Spears បានសរសើរ ដល់តារាប្រុសវ័យក្មេង Justin Bieber ថាជាគេ គឺជាបុរសដ៏ល្អម្នាក់ ហើយក៏ជាមនុស្សមិនចេះអួតអាង​ដែរ។ នៅក្នុងកម្មវិធី​ផ្សាយ របស់វិទ្យុ BBC តារាចម្រៀង​ដ៏សិចស៊ី Britney Spears បាននិយាយ ទៅកាន់ពិធីករ Scott Mills ថា ខណៈ​មួយ Justin Bieber បានដើរចូលបន្ទប់ស្នាក់នៅ របស់នាង​ នៅសណ្ឋាគារមួយហើយគាត់មើលទៅ ដូចជាក្មេងអ៉ីចឹង ដែលកាលណោះ Justin មានអាយុ១៦ឆ្នាំហើយ តែមើល​ទៅដូចជាក្មេងប្រុស​អាយុ១៣ឆ្នាំ។

នាង Britney Spears តារាចម្រៀងវ័យ៣៤ឆ្នាំ បានសារភាពថា នាងមានអារម្មណ៍ សោកស្តាយដែល Justin កំពុងតែមានជម្លោះពាក្យសម្តី ហាក់ដូចជាតឹងតែង ជាមួយអ្នកគាំទ្រ និងអតីតមិត្តស្រី រយៈពេលកន្លងមកនេះ ដែលអាចធ្វើឲ្យប៉ះពាល់កិត្តិយស កាលណាមនុស្សឆាប់វិនិច្ឆ័យ នូវអ្វីដែលចំណុចអវិជ្ជ​មាន របស់គេពេក ប៉ុន្តែសម្រាប់នាង គឺមិនខ្វល់នឹងការគិត​របស់អ្នកដទៃឡើយ។

ជាច្រើនឆ្នាំមកនេះ ក្រោយបែកពីមិត្ត​ប្រុស Britney Spears និយាយថា នាងពិតជារីករាយ នឹងជីវិតនៅលីវបែបនេះ ព្រោះធ្វើឲ្យនាងអាចប្រើជីវិតពោរពេញ ដោយអំណាចហើយក៏អាចធ្វើអ្វី ដែលខ្លួនឯងចង់ធ្វើបាន​គ្រប់ពេលដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Britney Spears