អ្នកតំណាងរបស់ Britney Spears គឺ Jeff Raymond បានបង្ហើបឱ្យដឹងនៅលើទំព័រទស្សនា
វដ្ដី People ថា ៖ "Britney Spears និង Jason Trawick បានសម្រេចចិត្តបែកផ្លូវគ្នា បន្ទាប់
ពីបានភ្ជាប់ពាក្យ បានមួយឆ្នាំ។ ពួកគេបានសម្រេចចិត្តប្រកបដោយការលំបាក ប៉ុន្ដែ ពួគគេ
ក៏នៅតែរក្សាចំណងមិត្តភាពជាមួយគ្នាដដែល"។
"Britney Spears និង Jason Trawick បានទទួលស្គាល់ព័ត៌មានខាងលើនេះ ជាមួយនឹងទំព័រ
ទស្សនាវដ្ដី People ។ Britney Spears ថ្លែងថា ៖ "Jason និងខ្ញុំបានសម្រេចបោះបង់អាពាហ៍
ពិពាហ៍របស់យើង។ ខ្ញុំនឹងនៅតែគោរពគាត់ និងរក្សាចំណងមិត្តភាពជាមួយគាត់"។ ចំណែក
Jason វិញថ្លែងថា ៖ "នៅពេលវគ្គមួយក្នុងជីវិត ត្រូវបានបិទ នឹងមានវគ្គថ្មីត្រូវបើក។ ខ្ញុំពិតជា
ស្រឡាញ់ម្ដាយកូនពួកគេ ហើយយើងនៅតែជាមិត្តនឹងគ្នា"។
Britney Spears ដែលជាអតីតគណកម្មការនៃកម្មវិធី X Factor និង Jason Trawick បាន
ចាប់ផ្ដើមស្រឡាញ់គ្នាតាំងពីឆ្នាំ ២០០៩ ពួកគេបានភ្ជាប់ពាក្យជាមួយគ្នានៅក្នុងថ្ងៃខួបកំណើត
លើកទី ៤០របស់ Jason កាលពីខែធ្នូ ឆ្នាំ ២០១១។
ដោយ ៖ សីហា
ប្រភព ៖ k14