CamNews

តន្រ្តី 

បទ«អនិច្ចារ​ស្នេហា​អ្នក​ប្រដាល់» របស់ ម៉ារ៉ា ប៊ុណ្ណា ទស្សនា​ហើយ​ស្ទើរ​ស្រក់​ទឹកភ្នែក! (Video Inside)

(ភ្នំពេញ)៖ ស្ងាត់ៗស្រាប់តែម្ចាស់បទ« ដីថ្លៃប្រល័យស្នេហ៍» លោក ម៉ារ៉ា ប៊ុណ្ណា បានចេញនូវបទចម្រៀងថ្មី គួរឲ្យភ្ញាក់ផ្អើលជាច្រើនបទ​​ក្នុងផលិតកម្ម «Galaxy Song» ក្នុងនោះបទ​«អនិច្ចារស្នេហាអ្នកប្រដាល់» ដែលមានការចូលរួមសម្ដែង ដោយអតីតកីឡាករ លោក ជៀស ស្រួច និង លោក អេ ភូថង ពេលបានទស្សនាហើយ​ស្ទើរតែ​ ទប់ទឹកភ្នែក​មិនជាប់ ព្រោះតែបានឆ្លុះបញ្ចាំងពីជីវិតពិត​​របស់អ្នកប្រដាល់ ដែលកំពុងរស់នៅក្នុងសង្គម​សព្វថ្ងៃនេះ។

បទ​​«អនិច្ចារស្នេហាអ្នកប្រដាល់» បានបកស្រាយផ្ដោតសំខាន់ទៅលើ ជីវិតរបស់កីឡាករ ដែលកំពុងរស់នៅក្នុងមជ្ឈដ្ឋាន​អ្នកប្រដាល់ ព្រោះតែជីវភាពខ្វះខាត ត្រូវពឹងតែទៅលើកម្លាំងបាយ តែមួយមុខ ពោលមិនអាចមានជំនាញ​ផ្លូវការណាមួយ ដើម្បីរកប្រាក់កម្រៃបាន ក្រៅពីប្រដាល់ប្រើកម្លាំង​នេះឡើយ។ ម្យ៉ាងទៀត ពេលបានឡើងប្រដាល់​ទើបបានប្រាក់ចាយ តែបើមិនបានឡើងប្រដាល់ទេ ច្បាស់ជាត្រូវដាច់បាយហើយ​។

ចំណុចនេះត្រូវបានអ្នកដទៃមើលងាយមើលថោក មិនផ្ដល់តម្លៃឲ្យ ព្រោះតែភាពក្រីក្រ រហូតត្រូវបាត់បង់ស្នេហា គួរឲ្យអាសូរ ។ ក្នុងន័យនេះអ្នកនិពន្ធ ក៏ចង់ទទូចដល់មនុស្សគ្រប់រូប មេត្តាមានចិត្តសណ្ដោសប្រណី ដល់ជីវិតអ្នកប្រដាល់ ទោះបីខ្លួនក្រ ក៏ស៊ូទ្រាំរស់ដើម្បីបុព្វហេតុ លើកស្ទួយវិស័យក្រីឡារជាតិ​ផងដែរ។

ចង់ដឹងថាបទ«អនិច្ចារស្នេហាអ្នកប្រដាល់» មានអត្ថន័យកំសត់ស្រក់ទឹកភ្នែកកម្រិតណា សូមទស្សនាទាំងអស់គ្នា ជាមួយ Khmertalking៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: local ent news