(ភ្នំពេញ)៖ ក្រោយពីផ្ទុះការរិះគន់ខ្លាំងៗ លើការនិពន្ធបទចម្រៀងចម្លងសាច់ភ្លេងពីថៃ ហើយកាឡៃអត្ថន័យ ប្រាចាកពីសីលធម៌ ធ្វើឲ្យអាប់ឱនកិត្តិយសនារីខ្មែរ គឺបទ «ស៊ីបានចេះតែស៊ីទៅ» និងជាស្នាដៃនិពន្ធរបស់លោក ងួន សុបិន និងច្រៀងដោយតារាចម្រៀងលោក កែវ វាសនា ត្រូវបានគេកត់សម្គាល់ថា មានមហាជនច្រើន បានសម្តែងការមិនពេញចិត្ត ថែមទាំងរិះគន់កប់ៗមាត់ផងដែរ។ ប៉ុន្តែផ្ទុយពីនេះ ក៏មានតារាសិល្បៈខ្មែរខ្លះ បានគាំទ្រនឹងទទូច ស្នើរឲ្យមហាជនបញ្ឈប់ ការរិះគន់នេះ។
ជាក់ស្ដែង កាលពីថ្មីៗនេះតារាសម្តែងកញ្ញា សួង សុខារ៉ានីត និងកញ្ញា ណូម័រ បានសរសេរបង្ហោះ នៅលើហ្វេសប៊ុករបស់ខ្លួន បង្ហាញការមិនពេញចិត្ត លើកពាក្យសម្តីរិះគន់ មួយចំនួនលើអ្នកនិពន្ធ លោក ងួន សូបិន ។ មិនតែប៉ុណ្ណោះ ថែមទាំងស្នើសុំឲ្យបញ្ឈប់ ការរិះគន់ពីសំណាក់ទស្សនិកជនទៀតផង។ ប៉ុន្តែទន្ទឹមនឹងការបញ្ចេញមតិពីសំណាក់ កញ្ញា សួង សុខារ៉ានីត នេះដែរ ក៏មានអ្នកលេងហ្វេសប៊ុក ជាច្រើនបានផ្ទុះកំហឹង វាយបកមកនាងវិញផងដែរ។
នៅលើ Acount Facebook របស់បុរសម្នាក់មានឈ្មោះថា new Hero បានសរសេរសំដៅឲ្យ កញ្ញា សួង សុខារ៉ានីត ថា «អូនថាស៊ីបានចេះតែស៊ីទៅ ហ្នឹងមានន័យសាមញ មិនធ្ងន់ធ្ងរស៊ីជម្រៅអីទេ គ្រាន់តែស្នេហាប្រុសស្រី សាវ៉ាធម្មតាទេ ចុះបើបងប្រាប់ពួកម៉ាកបងថា បងស៊ីអូនឡើងជ្រិញហើយ ឥឡូវចង់ចែកឲ្យពួកម៉ាកបងស៊ីម្តង អូនយល់ថា មានន័យយ៉ាងម៉េចវិញ? »។
ប្រភពដដែលនេះបានបន្តថា «សុខៗបងប្រាប់ថា ស៊ីអូនឯងបានហើយ អូនខឹងបងអត់? ឬអូនប្រហែលជាមិនខឹងទេ អត្ថន័យរាក់ៗអ៉ីចឹងអត់ឃើញមានអី ប៉ះពាល់ផង ចាំបងយករូបថតអូន១សន្លឹកផុសដាក់ថា អញស៊ីហើយអើយវើយ សំលាញ់ណាចង់ស៊ីទៅរកគេទៅ បងមានន័យថា បងលង់ស្រឡាញ់អូនហើយ បើសំឡាញ់ណាចង់ស្រឡាញ់ ទៅរកគេទៅ កុំខឹងណាអូន!»។
ទន្ទឹមនឹងគ្នានេះដែរ តារាសម្តែង និងជាតារាហ្វេសប៊ុក ប៉ីប៉ីឌី ក៏បានប្រតិកម្ម ចំពោះការលើកឡើងរបស់ កញ្ញា សួង សុខារ៉ានីត ក្នុងគោលបំណងគាំទ្រលោក ងួន សុបិន ដែរថា «ត្រូវហើយបង និយាយត្រូវណាស់ ប៉ុន្តែខុសត្រង់ថា មិនមែនអង្គុយនិយាយទេ គឺឈរនិយាយ បងអាចមើលម្តងទៀតបាន ពេលខ្លះក៏គួរតែស្វែងយល់ឡើងវិញថា ហេតុអីគេរិះគន់? គេរិះគន់ បែរជាថា គេហ្នឹងចាំតែរិះគន់ ដោយមិនមើលពីកំហុសជាក់ស្តែង ហើយចង់ឲ្យបងដឹងថា បើរិះគន់ខុសក៏មិនអាចល្បីដែរ ទាល់តែរិះគន់ចំចំណុចទើបអាចល្អ!»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង