CamNews

កីឡាអន្តរជាតិ 

Eden Hazard មានសង្ឃឹមថា Chelsea អាចនឹងឡើងមកគ្រងតំណែង ទី៤ ក្នុងតារាង Premier League

ព័ត៌មានកីឡា៖ ខ្សែបម្រើក្លឹប Chelsea បានបង្ហាញពីសេក្ដីទុកចិត្ដយ៉ាងរឹងមាំទៅលើកគោលបំណងថ្ងៃអនាគត ដែលក្លឹបត្រូវពុះពារ យ៉ាងហោចឲ្យបានចំណាត់ថ្នាក់លេខ៤ ក្នុងតារាង បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ 

Chelsea ទើបតែប៉ះជាមួយនឹង​ Tottenham កាលពីថ្ងៃម្សិលមិញក្រោយសម្រេចលទ្ធផល ០-០ នៅពហុកីឡដ្ឋាន White Hart Lane ។ ថ្វិត្បិតតែលទ្ធផលមិនបានសម្រេចតាមការរំពឹងទុកក៏ដោយក្ដី​ក៏ខ្សែបម្រើជម្រើសជាតិ Belgium ឈ្មោះ Eden Hazard នៅមានសង្ឃឹមសម្រាប់ការប្រកួតពេលក្រោយ។ 

Chelsea បានបរាជ័យដល់ទៅ ១៤ប្រកួត ក្នុងព្រឹត្ដិការណ៍ Premier League តាំងពីដើមរដូវកាលរហូតមកទល់ពេលនេះ ខណៈដែលការបរាជ័យបានធ្វើឲ្យក្លឹប ធ្លាក់ខ្លួនមកគ្រងដំណែងក្នុងតារាង លេខរៀងទី ១៤ដូចគ្នា ។ 

Eden Hazard បានថ្លែងឲ្យដឹងថា​ » យើងត្រូវតែក្ដាប់យកឱកាសចំពោះព្រឹត្ដិការណ៍ប្រកួតក្រោយៗទៀត ។ពូកយើងបានយកឈ្នះ Norwich និងឆ្លងកាត់ការប្រកួតចុងក្រោយយើងអាចធ្វើបានល្អបំផុត ទាំងនេះគឺជា​ក្ដីសង្ឃឹមសម្រាប់ការប្រកួតជាបន្ដបន្ទាប់ ដែលនឹងធ្វើជាម្ចាស់ផ្ទះ ហើយត្រូវតែឈ្នះ ។ ខ្ញុំចង់បានត្រឹមតែថ្ងៃបញ្ចប់រដូវកាលនេះ Chelsea អាចគ្រងលើតំណែង លេខរៀងទី៤ ក្នុងតារាង ។ ថ្វីត្បិតតែវាពិបាកនឹង ធ្វើតែ​យើងត្រូវខិតខំដើម្បីក្លឹប» ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 

Eden Hazard 


Tags: Spor News Football Chelsea Eden Hazard